Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គមសុខភាព

ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ បើមិនមាន ភាពចាំបាច់សូមកុំចាកចេញពីប្រទេសថៃ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃជាតិខាងមុខនេះ

MC៖ ស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណា ចក្រថៃ អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ បើមិនមានភាពចាំបាច់សូមកុំចាកចេញពី ប្រទេសថៃ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃជាតិខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ ប្រទេសថៃ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ជៀងវាងការឆ្លងជំងឺកូវីដ១៩ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ អាជីវករ ទាំងអស់ បើមិនមានភាពចាំបាច់សូមកុំធ្វើ ដំណើរ ចាកចេញពីប្រទេសថៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាង មុខនេះ។
ប្រភពដដែលបន្ដថា កន្លងមកស្ថានទូតធ្លាប់បានជម្រាបជូនដំណឹងដល់សាធារណជន អំពីវិធានការជាច្រើនដែលរដ្ឋាភិបាលថៃ បាន ប្រកាសក្នុងការបង្ការ នឹងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះជាពិសេសស្ថានទូតបានផ្សព្វផ្សាយកាលពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២០។
ប្រភពបន្ដថា៖”ក្នុងឱកាសនៃពិធីបុណ្យ ចូល ឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ សូមបងប្អូន ពលករ សិស្ស និស្សិត នឹងអាជីវករ ដែលកំពុងសិក្សា ធ្វើការ នឹងរស់នៅ ក្នុងប្រទេសថៃ មេត្តាចូលរួមសហការជាមួយប្រទេសម្ចាស់ផ្ទះបើមិន មានភាពចាំបាច់ សូមមេត្តាជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បី ចូលរួមចំណែកក្នុងការ បង្ការ នឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែបងប្អូនពលរដ្ឋខ្មែរដែលមានបំណងចូលមកប្រទេសថៃសូមមេត្តាតាមដានព័ត៌មានស្តីពីវិធានការ នានារបស់ប្រទេសទាំងពីរ ឲ្យបានច្បាស់លាស់ នឹងពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ”៕
ប្រសិនបើបងប្អូនពលរដ្ឋខ្មែរនៅប្រទេសថៃ មានរោគសញ្ញាផ្លូវដង្ហើមដូចជាក្អកឈឺបំពងក ហៀរសំបោរ ដកដង្ហើមថប់ណែន ហើយ មាន គ្រុនក្តៅខ្លាំងសូមមេត្តាទំនាក់ទំនងទៅ នាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួង សុខាភិបាលថៃតាមរយៈលេខ ០២-៥៩០ ឬ Hotline ១៤២២ ជាបន្ទាន់និងអាចទំនាក់ ទំនងមកកាន់ស្ថានទូតតាមរយៈទូរស័ព្ទលេខ ០៩២-៨០៥ ០៥៦១ ឬ ០៩៤ ០៩២ ៥៩០៥។