Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ស៊ីឆ្អែតចង់ដោះដៃប្រើល្បិចយកខ្សែររឹតករសម្លាប់រួចយកទៅបោះចោល

មណ្ឌលគិរី ៖ បុរសម្នាក់ស្រលាញ់និងរស់នៅជាមួយសង្សា អស់រយពេល១ឆ្នាំបានស៊ីចុកឆ្អែតឆ្អន់អស់ចិត្តបានសុំនាងចែក ផ្លូវគ្នាដើរតែនាងមិនព្រម បែរជាបែកគំនិតយកខ្សែរការបូប
មករឹតករសម្លាប់រួចដឹកយកទៅចោល សំណាងល្អទឹកដោះម្ដាយថ្លៃមិនស្លាប់ ។

ជនរងគ្រោះមាន ឈ្មោះ ញ៉ារ៉ា​ ស្រីនាង​ អាយុ២៣ឆ្នាំជាជនជាតិព្នងមានទីលំនៅក្នុងក្រុងសែនមនោរម្យ។ ដោយឡែកជនសង្ស័យមានឈ្មោះ ឆុំ ដាវីត​ ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម មុខរបរជាងកែច្នៃគ្រឿងសង្ហារឹមនៅកោះញែក ស្នាក់នៅផ្ទះបងភូមិចំការតែ ។

បើតាមសម្ដីរបស់នាងរងគ្រោះបានឲ្យដឹងថានៅយប់ថ្ងៃកើត ហេតុវេលាម៉ោង៨យប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០១៨ជន សង្ស័យបានខលទូរសព្ទ័ណាត់ជួបគ្នានៅក្បែរផ្ទះរបស់នាង រួចដឹកនាងតាមម៉ូតូទៅផ្លូវច្រកចូលភ្នំលោកយាយ ។
ជនរងគ្រោះបានបន្តទៀតថា៖ នៅពេលទៅដល់ភ្នំលោក យាយ លើភ្នំដោះក្រមុំ ជនសង្ស័យដែលជាសង្សារបស់ខ្លួន បាននិយាយទាមទារ សុំនាងបែកគ្នាតែនាងមិនព្រម ពេល នោះធ្វើឲ្យនាងតូចចិត្តយ៉ាងខ្លាំងព្រោះតែខំស្រលាញ់គេដោយចិត្តស្មោះអស់រយពេល១ឆ្នាំបែជាចុងក្រោយគេមកសុំបែក ពេលនោះនាងស្រែកយំរហូតអស់កម្លាំងនិងមាន អាការៈឈឺក្នុងពោះក៏បានដេកទៅនិងដី ។
នារីរងគ្រោះបានបន្តទៀតថា៖ លុះដល់វេលាម៉ោង ១និង៣0នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី0៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ តែនាងថា​ ចាំខ្លួនបាត់ឈឺពោះសិន ។ បន្តិចក្រោយមកជនសង្ស័យដែលជាសង្សា ក៏បានយកខ្សែកាបូបមករឹតក របស់នាងផ្កាប់មុខទៅនឹងដី ក្រោយពីនាងសន្លប់បាត់ស្មារតីជនសង្ស័យក៏បានដឹកយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ បន្ទាប់មកនាងក៏ដឹងខ្លួនពីសន្លប់បានដើរទាំងញញីរញញ័រទៅប៉ុស្តិនគរបាល សុខដុមដើម្បីដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្ដឹងរបស់នារីរងគ្រោះកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅម៉ោង៥ទាបភ្លឺថ្ងៃទី៧ខែឆ្នាំដដែល ។ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរឹតក ជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជួនទៅសាលាដំបូង ខេត្តមណ្ឌលគីរីចាត់ការបន្ត ៕