Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវនគរបាលចាប់ដាក់ខ្នោះបន្ទាប់​ពីយកកាំ​បិតប៉័ងតោកាប់ប្រពន្ធរបួសធ្ងន់​ដេក​ពេទ្យ

កណ្តាល៖​ បុរសចិត្តខ្លាំងម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ​ បន្ទាប់ពីប្រើអំពើហឹង្សាក្នុងគ្រួ​សារយក​កាំ​បិតកាប់ប្រពន្ធបណ្ដាលឲ្យរបួស​ធ្ងន់​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើត​ឡើងកាលពីវេលាម៉ោង៦និង៣០នាទី​ល្ងាច​ថ្ងៃទី​២១ខែមិនាឆ្នាំ២០២០​នៅចំណុចភូមិសំ​រោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

-ជនរងគ្រោះមានឈ្មោះ​ ហ៉ឺន ស្រីវីន ភេទ​ស្រី អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសំរោង ឃុំក្រាំង​យ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល​ ។
-ចំណែកជនសង្ស័យមានឈ្មោះ​ យ៉ិន ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ(ត្រូវជាប្ដី) មុខរបរកម្មកររោងចក្រ​ ស្នាក់នៅជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា​ នៅមុនពេលកេីត​ហេតុ​ (ជនសង្ស័យជាប្ដី) បានសួរប្រពន្ធ​(ដែលជាជនរងគ្រោះ)​ រកសោរផ្ទះបន្ទាប់មកអ្នកទាំងពីរក៏បានទាស់ពាក្យសម្ដីជាមួយគ្នារហូតដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក​ពេលនោះ (ជនសង្ស័យ)​ ខឹងក៏បានយកកាំ​បិតប៉័ងតោ កាប់ (ជនរងគ្រោះជាប្រពន្ធ​ ) ចំក្បាលផ្នែកខាងក្រោយមួយកាំបិតនិងចំដៃ​មួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់​ ភ្លាមៗ​ត្រូវ​បានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ​មន្ទីពេទ្យឯរាជធានីភ្នំពេញ​ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕