លង់ទឹកបាត់ខ្លួនពេលរកឃើញសពនៅក្នុងលូទៅវិញ
ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីរាយការណ៍មកថា បន្ទាប់ពីមានបុរសជនជាតិចិនម្នាក់បានទៅលេងទឹក សមុទ្រជាមួយមិត្តភ័ក្រ ហើយក៍បានលង់ទឹកលិចបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥និង៣០នាទី ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខកន្ទុយនាគ ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នោះពេលនេះបានរកឃើញហើយ គឺឃើញសពនៅក្នុងបំពុងលូទឹកសណ្ឋាគារទៅវិញ។
សាកសពនោះត្រូវបានរកឃើញថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក នៅក្នុងលូរំ ដោះទឹក របស់ឆ្នេរសណ្ឋាគារ XiHu (សុីហ៊ូ) ស្ថិតក្នុងក្រុមទី១ភូមិ១សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីប្រទះឃើញសពភ្លាមៗ កម្លាំងជំនាញ សហការណ៌ជាមួយសមត្តកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ បានវាយបំបែកបំពុងលូ ទាញយកសាកសពឡើងមក លើគោក ធ្វើការពិនិត្យទើបដឹងថា សាកសពឈ្មោះ LiU QiANG ភេទ ប្រុសកើតថ្ងៃទី ១.ខែមេសា ឆ្នាំ១៩៩១ សញ្ជាតិ ចិន កាន់លិខិតឆ្លងលេខ E.68478103 មុខរបរទេសចរណ៌ ស្លាប់ដោយសារ លង់ទឹកសមុទ្រ តែមានស្នាមដាច់រលាត់ម៉្យាងវិញទៀត សាកសពបែជាទៅនៅក្នុងក្នុងលូធ្វើឲ្យមហាជន សង្ស័យ ថាជាករណីផ្សេង ។
ក្រោយពីធ្វើកោសល្យវិច័យហើយសាកសពត្រូវបាន យកទៅតំកល់ទុកនៅសាលតំកល់សពនៃមន្ទីរពេទ្យបង្អែកចំការចេក រង់ចាំការសម្រេចពីស្ថានទូតនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕