កម្លាំងនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយវាយឲ្យជនរងគ្រោះរបួសធ្ងន់
កំពង់ធំ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែនឃាត់ខ្លួន បន្ទាប់ពីបានយកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជនរងគ្រោះចំក្បាលចំថ្ពាល់និងផ្ទៃមុខបណ្តាលឲ្យរងរបួសធ្ងន់ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីថ្ងៃទី២៤ខែមីនាឆ្នាំ២០២០ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កា ច្រឹក ភេទប្រុសអាយុ៥១ឆ្នាំ មុខជារបរកម្មករ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ចំណែកជនរងគ្រោះមានឈ្មោះ នួន ណាន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កាត់ជាមួយគ្នា ។
សមត្ថកិច្ចបានបន្ត ចំពោះមូលហេតុដែលនាំអោយជនសង្ស័យវាយទៅលើជនរងគ្រោះដោយតែខឹងជនរងគ្រោះលួចទូរស័ព្ទខ្លួន។ហើយជនរងគ្រោះក្រោយពីជនសង្ស័យបានយកដុំថ្មនិងដងអំបោសឬស្សីវាយបណ្ដាលអោយរបួសធ្ងន់( ត្រូវបានរថយន្តសាមុយដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគរបាលក្រុងស្ទឹងសែនដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕