Monday, November 25, 2024
Latest:
សុខភាព

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ ចុះប្រតិបត្តិការទ្រុងទ្រាយធំ​ ត្រួតពិនិត្យ​ ម៉ាស់​ និងទឹកអាកុល​ មួយចំនួន​ ដែលកំពុងចរាចរលេី​ទី​ផ្សារ​ គ្មានគុណភា​ព​ និងលក់ក្នុងតម្លៃថ្លៃ​ ជូនប្រជាពលរដ្ឋ​

ភ្នំពេញ​ ៖​ មន្ត្រីជំនាញ​ នៃអគ្គនាយកដ្ឋានកាំ​កុងត្រូល​ បានចុះប្រតិបត្តិការ​ឆែកឆេរ​ នៅ​តាមឱសថស្ថាន​នានា​ ចំនួន៤ទីតាំង​ រួមមាន​៖​ នៅម្តុំផ្សារអូឡាំពិក​ ម្តុំផ្សារតាប៉ាង​ ផ្សាទំនេីប​ម៉ាក្រូ​ និងផ្សារទំនេីបអុីអនសែនសុខ​ ដេីម្បី​ស្វែករក​នូវផលិតផល​ ម៉ាស់​ និងអាកុល​សម្រាប់លាងសំអាតដៃ​ ដែលគ្មានគុណ​ភាព​ និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ​ ឆ្លៀតឱកាស​ដែលវីរុស​ កូវីត១៩​(COVIT19)​កំពុងរីករាលដាល​ ។
​ ប្រតិបត្តិការនេះ​ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២០នេះ​ ។

ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ​ មន្ត្រីជំនាញ​ បាននាំយកនូវអាកុល​ និងម៉ាស់មួយចំនួន​ មកធ្វេីការពិសោធន៍​ និងបានធ្វេីការណែនាំ​ អោយម្ចាស់ទីតាំង​ ឱសថស្ថាន​ រឺហ្វាម៉ាសុី​ទាំងអស់​ ចូលរួមសហការ​ ជាមួយ​មន្ត្រីជំនាញ​តាមរយៈការលក់នៅផលិតផល​ដែលមានគុណភាព​ និងមានយីហោ​ច្បាស់លាស់​ ជាមួយនិងការរក្សាតម្លៃអោយបានសមរម្យ​ ដេីម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ​ ប្រយុទ្ធប្រឆាំង​ បង្ការ​ ទប់​ស្កាត់​ នូវវីរុសកូវីត១៩​ COVIT19​ ដែលកំពុងរីករាលដាលនៅកម្ពុជា​ ៕