Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្ដៅៗ! ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ ស្នេីឲ្យសមត្ថកិច្ច ចាត់វិធានការច្បាប់ចំពោះ​ បុគ្គល​ឈ្មោះ​ នី​ ណាក់​ ដែលបានប្រមាថថ្នាក់​ដឹកនាំ​ និង​ប្រជាជន​កម្ពុជា​ ដូចដែល​សមត្ថកិច្ច​ធ្វេីចំពោះ​ ចំប៉ីខ្មៅ​ កន្លង​មក

ភ្នំពេញ៖​ យោងតាមផេក​ ហ្វេសប៊ក​ ឈ្មោះ​ហ៊ុន​ ជា​ ដើម្បីខ្មែរ​ ដែលជាផេកហ្វេសប៊ក​ផ្ទាល់​ របស់​ ឯកឧត្ដម​ ហ៊ុន​ ជា​ បានសរសេរថា​ មួយរយៈនេះមានម្ចាស់ហ្វេសប៊ុកផេក​ឈ្មោះIMan-KH​ បានវាយប្រហារទៅលើ​ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ដែល​លោកបានលះបង់ទាំងកម្លាំងកាយ និងកម្លាំង​ចិត្តមកលើប្រទេសដ៏កំសត់មួយនេះ ហើយជាពិសេសគាត់ថែមទាំងប្រមាថលើបងប្អូនកម្មករ និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាថែម​ទៀត ដោយប្រើពាក្យថាអ្នកដែលជំពាក់លុយធានាគារ ហើយស្នើសុំសម្ដេចនាយក​រដ្ឋមន្រ្ដីអន្តរាគមន៍គឺជាមនុស្សចោលម្សៀតគ្មានបានការនិងជាជនថោក​ទាបបំផុត ហើយ​ដោយពួកគាត់គ្រាន់តែធ្វើការស្នើសុំ ជាសិទ្ធិរបស់ពួកគាត់។ តែពួកគាត់មិនគួរឲ្យលោក​មកប្រមាថធ្ងន់ៗ​បែបនេះទេ។

ការប្រមាថនេះ និងនាំអោយប្រជាពលរដ្ឋមានការរើសអើង និងអាចឈានដល់ការប្រើអំពើហឹង្សាទៀតផងការប្រមាថនេះគួរតែធ្វើ​អោយដូច ចំប៉ីខ្មៅទើបសាកសម ការ​ប្រមាថ​មួយនេះ វាពិតជាពិបាកក្នុងការទទួលយកណាស់​មិនថាខ្លួនខ្ញុំផ្ទាល់ក៏ដូចជាប្រជា​ពល​រដ្ឋទាំងអស់គ្នា។ ការសុំទោសរបស់គាត់ ក៏​ហាក់មិនទទួល​ស្គាល់ការពិតពីកំហុករបស់អ្នកដែរ។

សូមបងប្អូនមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាតុលាការសូមជួយចាត់វិធានការលើបុគ្គលរូប​នេះ មកដាក់ទោសតាមច្បាប់អោយខានតែ​បាន ដើម្បីកុំអោយបុគ្គលរូបនេះដើរបំពុល​សង្គមតទៅទៀត។​ ក្នុងរយះពេលនេះសូមបងប្អូន សាមគ្គីគ្នា និងចេះជួយគ្នាទើបខ្មែរ រីក​ចំរើន។ ស៊ូឡើងបងប្អូនខ្មែរ, ពីខ្ញុំ ហ៊ុន ជា ដោយក្ដីស្រលាញ់ ៕