Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ណេត​ ​​យីហោ​(RI )​សង្ស័យបង្កប់ល្បែងសុី​សងកំពុងបើកដំណើរយ៉ាងរលួន​នៅ​សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ អាជ្ញាធរ​ហាក់សំងំស្ងៀម

ភ្នំពេញ៖ ទីតាំងណេត​ ​មួយកន្លែងយីហោ​(RI )​ សង្ស័យបង្កប់ល្បែងសុីសងកំពុងបើកទទួលស្វាគមន៍​ ​ភ្ញៀវទាំងយប់ទាំងថ្ងៃយ៉ាងរលូនដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយហាក់បីដូចជាមិនខ្វល់និងបទបញ្ជារបស់ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈរាជធានីភ្នំពេញ

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អុិនធឺណេតបង្កប់សុីសងខុសច្បាប់មួយកន្លែងនោះគឺស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១សូឡាផ្ទះលេខ៥A​ សង្កាត់ អូបែកក្អមខណ្ឌ សែនសុខរាជធានីភ្នំពេញ

គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព៩ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាព។

សូមរំលឹកថាកាលពីពេលថ្មីៗកន្លងទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិបានថ្លែងអះអាងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរការតទៅទៀតឡើយ!

ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើកទៀតនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន​ ! មហាជនរងចាំមើលអាជ្ញាធរខណ្ឌសែនសុខនិងមានវិធានការយ៉ាងណាចំពោះ ទីតាំងណេតយីហោ(​ RI )ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១សូឡា​ ​ក្នុងសង្កាត់ អូបែកក្អមខណ្ឌសែនសុខដែលកំពុងបើកយ៉ាងអាណាធិបតេយ្យមួយនេះ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី លោកអភិបាលរងរាជធានីលោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីលោកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ លោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។

គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទគ្រឿងស្រវឹងនិងគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពញ​ ! តែអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខហាក់នៅតែបន្តបើកភ្លើងខៀវឲ្យមានទីតាំងអុីធឺណេតដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ