Sunday, November 24, 2024
Latest:
សន្តិសុខ​សង្គម

ណេត​ ​​គ្មានយីហោ​បង្កប់ល្បែងសុី​សងកំពុងបើកដំណើរការយ៉ាងរលួន​នៅ​ សង្កាត់បឹង​ត្របែក​ខណ្ឌចំការមន​អាជ្ញាធរ​​ហាក់សំងំ​ស្ងៀម

ភ្នំពេញ៖​ ទីតាំងណេត​ ​បង្កប់ល្បែងសុីសងគ្មាន​យីហោមួយ​កន្លែង​ កំពុងបើក​ទទួល​ស្វាគមន៍​ ​ភ្ញៀវទាំង​យប់ទាំងថ្ងៃយ៉ាង​រលូន​ ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះ​បង្ក្រាបឡើយ​ ហាក់បីដូចជាមិនខ្វល់និង​បទ​បញ្ជារបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​ រាជធានីភ្នំពេញ​ ។

បើតាមសេចក្ដីរាយការណ៍បានឲ្យ​ដឹងថា អុិនធឺណេតបង្កប់សុីសងខុសច្បាប់មួយកន្លែង​នោះ​គឺ​ស្ថិត​នៅតាមបណ្ដោយផ្លូវ​លេខ​៩៩​កែងនិងផ្លូវ៤៧៤សង្កាត់បឹងត្របែក​ ខណ្ឌ ចំការមន​ រាជធានី​ភ្នំពេញ ។

គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់​ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៩ចំណុច​ ដែលបានដាក់​ចេញដោយក្រសួងមហាផ្ទៃ ដើម្បី​ឲ្យអាជ្ញាធរមូល​ដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

សូមរំលឹកថា​ កាលពីពេលថ្មីៗកន្លង​ទៅ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន​ អគ្គស្នងការ​នគរ​បាលជាតិ​ បានថ្លែងអះអាង​ថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ទៅ​ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន ដំណើរ​ការតទៅទៀតឡើយ!
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្តបើក​ទៀត​នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរ​មាន​ ! មហាជនរងចាំមើលអាជ្ញាធរខណ្ឌ​ចំការមន និងមានវិធានការ​យ៉ាងណាចំពោះ ទីតាំង​ណេត​ បង្កល្បែងដែលស្ថិតនៅតាម​បណ្ដោយផ្លូវលេខ៩៩កែង៤៧៤ក្នុងសង្កាត់ បឹងត្របែក ខណ្ឌ​ចំការមន​ ដែលកំពុងបើក​យ៉ាងអាណាធិបតេយ្យមួយនេះ។ ព្រោះល្បែងសុីសងជាដើម​ចមដែលនាំអោយកើត​មាននូវអំពើចោរកម្ម​ លួច​,ឆក់,ប្លន់នៅក្នុងសង្គម។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានី​ភ្នំពេញកាល​ពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បាន​បើកកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបាលរាជធានី​ភ្នំពេញក្រោម​ អធិបតីភាពលោក ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញនិងជា​ប្រធានគណៈបញ្ជាការឯកភាព​រដ្ឋបាលរាជធានី លោកអភិបាលរង​រាជធានី​ លោកឧត្ដមសេនីយ៍ស្នងការនគរ​បាលរាជធានី​ លោកឧត្ដមមេបញ្ជាការកងរាជ​អាវុធហត្ថរាជធានីភំ្នពេញ លោក​ព្រះរាជ​អាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។​

គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការ​ បង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ​គ្រឿងស្រវឹងនិងគ្រឿងញៀនខុស​ច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិ​សេសកិច្ច​ការការ​ពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានី​ភ្នំពញ​ ! តែ​ អាជ្ញាធរ​ មាន​សមត្ថកិច្ច​ ខណ្ឌ​ចំការមន​ ហាក់នៅតែបន្តបើកភ្លើងខៀវ​ឲ្យមាន​ទីតាំងអុីធឺណេត​ ដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ​ ៕