Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ចខេត្តសៀមរាបធ្វើការស្រាវជ្រាវ និង​នាំខ្លួនស្ត្រីម្នាក់បង្ហោះព័ត៌មានបំពុលសង្គមតាមបណ្តាញហ្វេសប៊ុក​ ករណីហូបពងមាន់ ការពារបានមេរោគកូរ៉ូណា (Covid -19)

សៀមរាប ៖​ នៅរសៀលថ្ងៃទី២៧ខែមិនាឆ្នាំ​២០២០​ ដោយមានការឯកភាព ពីលោក​ស្នងការ​នគរបាលខេត្តសៀមរាប និងសម្រប​សម្រួលនីតិវិធី ពី លោកកេីត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលផែនការងារសន្តិសុខនៃ​ស្នងការដ្ឋាននគរបាលខេត្តសៀមរាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហួតសុធី​ស្នងការរងទទួលការងារសន្តិសុខ ដោយ​សហការជាមួយ នាយកដ្ឋានប្រឆាំងបទ​ល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ រក​ឃើញ​នាំ ខ្លួនស្ត្រីឈ្មោះ ដុស សុខឡី អាយុ29ឆ្នាំ ទីលនៅ ទស្សិនខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មុខរប់រ លក់ខោអាវ ម្នាក់ បន្ថែមទៀត​ក្រោយពីបង្ហោះសារនូវវីដេអូ តាមបណ្ដាញសង្គម Tik Tok ដែលមានឈ្មោះ សុខ ឡី នូវពត៌មានមិនពិតនូវខ្លឹមសារថា “នៅស្រុកខ្ញុំមានកូនង៉ាទើបកើតបាន២ថ្ងៃ ហើយក៏ចេះនិយាយប្រាប់ថាក្នុងថ្ងៃនេះត្រូវស្ងោរ ពងញ៉ាំម្នាក់មួយគ្រាប់ ដើម្បីការពារជំងឺកូរណា ។ ហើយអ្នកស្រុកខ្ញុំគេនាំគ្នាផ្អើលទៅមើលគ្រប់គ្នា ហើយនាំគ្នាទិញពងស្ងោរញ៉ាំ ហើយឥឡូវរកទិញពងមាន់អត់បាន។ ធម្មតាកូនង៉ា១ខួបទើបចេះនិយាយ តែអានឹងកើតបាន២ថ្ងៃចេះនិយាយ អ្នកទាំងអស់គ្នាពួរតែជឿត្រូវអត់ បើខ្ញុំ ខ្ញុំជឿម៉ង់ ព្រោះឃើញម៉ង់ ឡើងមួយភូមិផ្អើលទៅមើល ” ដែលបានបង្ហោះកាលពីថ្ងៃទី26/03/2020 ហើយត្រូវបានគេយកវិដេអូនេះទៅ ផ្សាព្វផ្សាយបន្ត រហូតដល់មានអ្នក មើល 647,100 នាក់ ក្នុង TikTok ហើយ video ត្រូវបានគេយកមកបង្ហោះបន្តក្នុង Facebook និងមានអ្នកមើលដល់ 21,017 នាក់ ។ សរុប 668,117 នាក់បានមើល Video នេះ។ វីដេអូ និងខ្លឹមសារនេះបានអោយធ្វើអោយប្រជាពលរដ្ឋមានការ ជ្រុលច្របល់ ប៉ះពាល់ សេដ្ឋកិច្ច និង សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ។
ក្រោយការសាកសួររបស់សមត្ថកិច្ច សាមី​ខ្លួនបានសារភាព និងទទួលស្គាល់នូវទោស​កំហុស ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពី​សំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ទៅគេហដ្ឋានវិញ ៕