Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីអាវុធហត្ថម្នាក់ដេកស្លាប់ក្នុងបន្ទប់សម្រាកបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖​ បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់​បានដេកស្លាប់ក្នុងបន្ទប់សម្រាកដែលនៅ​វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង១៥​នាទីព្រឹកថ្ងៃទី២៨ខែមិនាឆ្នាំ២០២០​ នៅភូមិ​គល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាសពជនរងគ្រោះមានឈ្មោះ​ សុឹម សុខា​ ភេទប្រុស អាយុ៥៦​ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី នាយករងទទួលបន្ទុកកសាងកម្លាំងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ។

បើយោងតាមរបាយ​ការ​ របស់កងរាជអាវុធ​ហត្ថនិងការធ្វេីកោសល្យវិច្ច័យរបស់លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន​ បានសន្និ​ដ្ឋានថា​ សពស្លាប់ដោយសារ ជំងឺបេះដូង​(បេះដូងចំហរ)មិនពាក់ពន្ធ័នឹងករណីឃាតកម្មឬជំងឺcovid១៩​ នោះទេ​ ។

បច្ចុប្បន្នសពជនរងគ្រោះក្រោយសមត្ថកិច្ច​ជំនាញធ្វើកំណត់ហេតុរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕