ទីបំផុត! អង្គភាពបានប្រគល់ក្រុមយោធាដែលវាយជនពិកា ឱ្យទៅកម្លាំង កងរាជអាវុធហត្ថខេត្តប៉ៃលិន ចាត់ការតាមច្បាប់
ប៉ៃលិន ៖ ក្រោយពីបែកធ្លាយវីដេអូក្រុមយោធា ទៅអុឡុក និងវាយបុរសពិការម្នាក់ដែលជា បុគ្គលិកអគ្គិសនីខេត្តប៉ៃលិន ហើយផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គមហ្វេសបុក ស្រាប់តែនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ អង្គភាពបានប្រគល់ក្រុមយោធាបង្កទាំងនោះ ឱ្យទៅកម្លាំង កងរាជអាវុធហត្ថខេត្តប៉ៃលិន យកទៅសាកសួរ និងចាត់ការតាមនីតិវិធី ។
សូមជម្រាប ក្រុមយោធា កងការពារព្រំដែនលេខ504 កាលពីថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០ បានដឹកនាំកម្លាំង ទៅបង្កបញ្ហា វាយបុគ្គលិកអគ្គិសនីម្នាក់ ដែលជាជនពិកា អង្គុយលើរទេះ ដោយសារផ្តាច់អគ្គិសនី ព្រោះមិនបានបង់លុយជាច្រើនខែ ៕