សមត្ថកិច្ចចុះត្រួតពិនិត្យឱសថស្ថានចំនួន១២ កន្លែងនៅម្តុំផ្សារតាប៉ាង រកឧបករណ៍តេស្តកូវីដ១៩
ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង តំណាងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យឱសថស្ថានចំនួន១២ កន្លែងនៅម្តុំផ្សារតាប៉ាងដេីម្បីត្រួតពិនិត្យរកទីតាំងដែលលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ ក្រោមការដឹកនាំផ្ទាល់របស់លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ជាលទ្ធផលមិនមានឱសថស្ថានណាមួយលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ហេីយក្រុមការងារក៏បានណែនាំអប់រំបន្ថែមដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសគឺចូលរួមសហការក្នុងការទប់ស្កាត់ការលក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ ៕