Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ធ្វើទារុណកម្មព្រៃផ្សៃលើប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្ត​ត្បូងឃ្មុំ ៖ បុរសម្នាក់ចាប់ប្រពន្ធដាក់ច្រវ៉ាក់ធ្វើបាបយ៉ាងព្រៃផ្សៃនិងឃោរឃៅបំផុតព្រោះតែដឹងថា ប្រពន្ធ ដែលទៅរកសុីផ្លូវភេទដេកជាមួយភ្ញៀវមិនបាន ដាក់ស្រោមអនាម័យ ហើយត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនបុរសជាប្ដី កាល ពីល្ងាចថ្ងៃទី២៣ខែកក្ដដាឆ្នាំ២០១៨ នៅ​ក្នុង​ចំការ​កៅ ស៊ូ​វាល​៧០ ភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មា ។

បុរសជាប្ដីកំណាចមានឈ្មោះ ហ៊ា​ង ស៊ា​ង​ខេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​ ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះ ស.ផ​.ល អាយុ​២៩​ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ អ្នកទាំង២ មេម៉ាយកូន១ដូចគ្នារស់នៅជា គ្នាបានរយៈពេល៣ឆ្នាំ ។

បើតាមសម្ដីស្ត្រី រងគ្រោះជាប្រពន្ធបានរៀបរាប់ទាំងអួលដើម ទ្រូងថា រូបនាងនិងបុរសជាប្ដី បានរស់នៅជា មួយគ្នាដោយមិនបានរៀបការនោះទេអស់រយៈពេល ៣ឆ្នាំមកហើយ ដោយកាលនោះរូមគាត់ជាស្ត្រីមេម៉ាយកូន១ និងបុរសជាប្ដី ពោះម៉ាយកូន១ដូចគ្នា ។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា ដោយសារតែជីវភាពគ្រួសារក្រលំបាកពេក ប្ដីរបស់គាត់បានសម្រេចចិត្តឲ្យគាត់ទៅរកសុីបំរើសេវាផ្លូវភេទនៅ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ដែល​ក្នុង​១​ថ្ងៃ​ទទួល​បាន​កម្រៃ​៥​ទៅ​៦​ម៉ឺនរៀល​ហើយមានការ​ចែក​ភាគ រយ​ជាមួយនឹង​ម៉ែ​យ៉ែ​ម ជួនកាល​បាន​ក្រោម​នេះ​ក៏​មាន​ដែរដើម្បីយកលុយមកដោះស្រាយ​ជីវភាពនៅក្នុងគ្រួសារ ។ លុះមកដល់យប់ថ្ងៃ​ទី​២៣ខែកក្កដាឆ្នាំ ២០១៨ ​ប្តីគាត់​បាន​សួរនាំ​រឿង​ទទួលភ្ញៀវ​ដែល​មក​រួម​ភេទ​ជាមួយតើមានឲ្យភ្ញៀវពាក់ស្រោមទេ ពេលនោះ គាត់បាន​ឆ្លើយ​តាមត្រង់​ថា មាន​ភ្ញៀវ​ខ្លះប្រើប្រាស់​ស្រោមអនាម័យ ខ្លះ​ទៀត​មិន​ប្រើ​ស្រោមអនាម័យទេ ចម្លើយបែបនេះហើយទើបធ្វើឲ្យប្តីកំណាចមានចិត្តខឹងក៏បានទះកំផ្លៀង១ដៃនិងយកច្រវ៉ាក់មកដាក់ជើងហើយទាញជើងផុត​ពី​រនាប​ផ្ទះ​ម្ខាង​១​ម៉ែត្រ និង​ជើង​ម្ខាង​នៅ​លើ​រនាប រួច​យក​អង្រែ​បុក​គ្រឿង​ធ្វើ​ទារុណកម្ម​វាយ​ក្បាលជង្គង់​ទាំង​សងខាង និង​បុក​ចំ​ប្រដាប់​ភេទ​បន្ថែម​ទៀត។ មិនតែប៉ុណ្ណោះ ​ថែម​ទាំង​យក​ដែកកេះ​ដុត​រោម​ប្រដាប់​ភេទ និង​ឡា​ម​មកវះដៃ ទាំងសងខាងទៀតផង ។ ស្ត្រីរងគ្រោះបន្តថា លុះ​ប្តី​ ដេក​លក់​ នៅ វេលាម៉ោង​១២​ថ្ងៃត្រង់​គាត់បាន​លួច​ស្រាយចំណងជើងហើយ​​ក៏​បានដើរ​ចុះពីលើ​ផ្ទះ​ដោយ​ថ្នម​ៗ​ទៅពួន​ក្នុង​ព្រៃ​ចំការ​ដំឡូង​។ លុះ​មក​ដល់ល្ងាច​ថ្ងៃ​ទី​២៣ខែ កក្កដា ឆ្នាំ២០១៨ ក៏បានដឹងដល់សមត្ថ​កិច្ច​ ចុះមកឃាត់ ខ្លួនជនសង្ស័យជាប្ដីចាត់ការតាមច្បាប់ ។

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យជាប្ដីមកធ្វើការសាកសួរនិងកសាងសំណុំរឿង រួចបានបញ្ជួន ទៅតុលាការនៅថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០១៨ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកប្រពន្ធត្រូវបានសមត្ថកិច្ច បញ្ជួនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារទាំងអាការៈរបួសពេញខ្លួន ៕