Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ​ហាក់ដូច​ជាគ្មានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី​នៅជិត​ បេនឡាន​ ផ្សារថ្មី​ ក្នុងសង្កាត់ផ្សារថ្មី២​ ដូចជាមិនខ្វល់និងបទបញ្ជារបស់ថ្នាក់លើ

ភ្នំពេញ៖យោងតាមសេចក្ដីរាយការណ៍ច្បាស់ការបានអោយដឹងថាទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២កន្លែងនៅតាមបណ្ដោយផ្លូវ១២៦ជាប់បេឡានផ្សារធំថ្មីស្ថិតក្នុងសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញកំពុងបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបឡើយហាក់បីដូចជាមិនខ្វល់និងបទបញ្ជារបស់ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈរាជធានីភ្នំពេញ

មហាជនរងចាំមើលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញនិងមានវិធានការយ៉ាងណាចំពោះទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២កន្លែងខាងលើនេះព្រោះល្បែងសុីសងជាដើមចមដែលនាំអោយកើតមាននូវអំពើចោរកម្មលួច​,ឆក់,ប្លន់នៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២០បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី លោកអភិបាលរងរាជធានីលោកឧត្ដមសេនីយ៍ស្នងការនគរបាលរាជធានីលោកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ លោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងរដ្ឋបាលខណ្ឌទាំង ១៤។

គួររំលឹកថាក្នុងកិច្ចប្រជុំនោះបានផ្តោតសំខាន់ទៅលើការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទគ្រឿងស្រវឹងនិងគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញនិងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពញ​ ! តែអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញហាក់មិនអើពើនៅតែបណ្ដែបណ្ដោយឲ្យមានទីតាំងហ្គេមបាញ់ត្រីមិនមានវិធានការបង្ក្រាបដូចជាផ្គើននិងបទបញ្ជារបស់ថ្នាក់លើ