Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឃាត់ខ្លួនប្រធានស្នាក់ការអង្គការការពារធនធានធម្មជាតិម្នាក់ប្រើឯកសណ្ឋានបន្លំ

ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនប្រធានស្នាក់ការ អង្គការការពារធនធាន ធម្មជាតិនិងអភិរក្សជីវសាស្ដ្រចម្រុះប្រចាំខេត្តព្រះសីហនុដែលបានប្រើប្រាស់ឯកសណ្ឋានបន្លំដូចជា កងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០១៨ បន្ទាប់មកបានមួយថ្ងៃគឺនៅថ្ងៃទី២៦ខែកក្ដដា ក៏បានបញ្ចូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ប្រធានស្នាក់ការអង្គការការពារធនធានធម្មជាតិនិងអភិរក្សជីវសាស្ដ្រចម្រុះប្រចាំ ខេត្តព្រះសីហនុ ដែលកម្លាំងអាវុធហត្ថឃាត់ខ្លួននោះមានឈ្មោះ ឈឹម សុផាត អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិ គគីរ ឃុំ បិត ត្រាំ ង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ។

បើតាមមន្ត្រី អាវុធហត្ថបានឲ្យដឹងថា ការឃាត់ខ្លួននេះ ដោយសារជនសង្ស័យ ពាក់ព័ន្ធពីបទប្រើប្រាស់ ឯក សណ្ឋាន ជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា នឹងនគរបាលឬយោធា ( មាត្រា ៦១៦) និង បទ ប្រើប្រាស់ អត្តសញ្ញាណ ខុស ពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ ( មាត្រា ៦២១) និងបទប្រើប្រាស់ ឯកសារសាធារណៈក្លែង ( មាត្រា ៦៣០) ។
ក្រោយ ឃាត់ខ្លួន កម្លាំង ជំនាញដកហូតបានរថយន្ត ម៉ាក Lexus RX400h មួយគ្រឿង ពណ៌ ស ពាក់ ស្លាក លេខ សារព័ត៌មាន ស្មារតី ៧ មករា អមតៈ 2K-0667, ឯកសណ្ឋានក្លែងបន្លំ ចំនួន ០១ សម្រាប់ , មួកក្លែងបន្លំ ចំនួន ០២, ស្លាក ឈ្មោះ ឧត្តមសេនីយ៍ ចំនួន ០១, ប័ណ្ណ ព័ត៌មាន ចំនួន ០៦ សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន បញ្ជូនទៅសាលាដំបូង ខេត្ត ព្រះសីហនុដើម្បី ចាត់ការតាមនីតិវិធី ៕