Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌច្បារអំពៅ​ សហការជាមួយសង្កាត់ព្រែកថ្មី​ ចុះបង្ក្រាបសង្វៀនជល់មាន់​ ដកហូតរថយន្តនិងម៉ូតូជាច្រេីនគ្រឿង

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ ម៉ៅ​ សឿត​ ដែលជាអធិការនគរបាលខណ្ឌ​ សហការជាមួយកម្លាំងគណ:បញ្ចាការឯកភាពសង្កាត់ព្រែកថ្មី​ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ នាព្រឹកថ្ងៃទី៥​ ខែមេសា​ ឆ្នាំ​២០២០នេះ​ ដោយហូតបានរថយន្ត​៦គ្រឿង​ ម៉ូតូ២៧គ្រឿង​ មាន់គក​ ព្រមទាំងសម្ភារ:មួយចំនួនធំទៀត​ ។

​លោកវរសេនីយ៍ទោ​ ម៉ៅ​ សឿត​ អធិការ​នគរបាលខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា​ មុនឈានដល់ការបង្ក្រាបទីតាំងសង្វៀនជល់​មាន់ខាងលេី​ គឺមានប្រជាពលរដ្ឋល្អក្នុងភូមិ​ បានរាយការណ៍ជូនដល់អាជ្ញាធរ​ ទេីបកម្លាំង​ចម្រុះ​ នៃអធិការដ្ឋាននគរបាលខណ្ឌ​ច្បារ​អំពៅ​ សហការជាអាជ្ញាធរសង្កាត់ព្រែកថ្មី​ ដឹកនាំកម្លាំងចុះបង្ក្រាបតែម្ដង​ ដោយដកហូតរថយន្តចំនួន៦គ្រឿង​ ម៉ូតូ២៧គ្រឿង មាន់គក​ ព្រមទាំងសម្ភារ:ជាច្រេីនទៀត​ ។

​ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍នេះរួចរាល់​ វត្ថុតាងទាំងប៉ុន្មាន​ ត្រូវបានបញ្ចូនមករក្សាទុក​នៅសាលាសង្កាត់ព្រែកថ្មី​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕​