Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់តូចចិត្តរឿងស្នេហាចងក បញ្ចប់​ជីវិតខ្លួនឯង

ភ្នំពេញ ៖​ បុរសម្នាក់ចង.ក​បញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីសរសេរសារបង្ហោះថា(គ្រប់ទង្វើរ​បងសុំទោស បងលាអូនរហូតហើយ) បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦និង​៣០ នាទីល្ងាចថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ២២ ក្នុងភូមិព្រែក ព្រីង ខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ូ វីរ៉ាវីន ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត​ប្រាកដ ស្នាក់នៅភូមិព្រែកព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីប្អូនរបស់ជនរងគ្រោះបង្កើតបាន រៀបរាប់ប្រាប់ថាបងប្រុសរបស់គាត់បានលែងលះជាមួយប្រពន្ធជាយូរឆ្នាំមកហើយ ហើយក៏ ខូចចិត្តបែកគំនិតជក់ថ្នាំញៀនមិន មានមុខរបរឲ្យពិតប្រាកដនោះទេ។ ជួននៅ ទីក្រុងភ្នំពេញជូនទៅខេត្តព្រះសីហនុ ថ្មីៗគឺ មានសង្សារក្រោយតែងតែវាយធ្វើបាបរហូត បែកគ្នាចុងក្រោយនេះគាត់បានមកពីកំពង់ សោមបានចំនួន ៥ថ្ងៃក៏បានបង្ហោះសារជា ចុងក្រោយ ថា(គ្រប់ទង្វើរបងសុំទោស បង លាអូនរហូតហើយ)។
ប្រភពដដែលបានបន្តទៀតថា នៅវេលា ម៉ោងកើតហេតុខាងលើរូបគាត់បានមករុញទ្វារចូលអត់មើលឃើញចងក សម្លាប់ខ្លួន នៅ ប្រហោងឥដ្ឋខ្យល់លើបង្អួច នឹងខ្សែពួរ ប៉ុនមេដៃស្លាប់បាត់ទៅហើយមានក្លិនស្អុយតិចៗ ទំនងប្រហែលជាគាត់ចងកសម្លាប់ខ្លួនតាំងពីថ្ងៃសៅរ៍ទី៤ខែមេសា ឆ្នាំ២០២០ប្រហែលជា ម៉ោង១០យប់ជាង ហើយរូបគាត់ក៏បានប្រាប់គេឯងនិងប្រាប់សាច់ញាតិឪពុកម្ដាយចុះមក មើលហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ច មូលដ្ឋានចុះមកដល់កន្លែងកើតហេតុនឹងទាក់ទងទៅខាងសមត្ថកិច្ចកោសល្យវិច័យចុះមកពិនិត្យមើលលើសាកសពទើបដឹងថាជនរងគ្រោះខាងលើពិតជាចងកសម្លាប់ខ្លួន ដោយអត្តឃាតខ្លួនឯងពិតប្រាកដមែន។

ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិដឹកយកទៅវត្ត ជម្ពូវ័ន ធ្វើបុណ្យតាមប្រពៃណី៕