Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សាហាវមែន ! ម្ចាស់ផ្ទះជួលចាប់ស្ត្រីមាន ផ្ទៃពោះ៤ខែម្នាក់ ចងដៃជាប់នឹងទ្វារ រួចបោះ សម្តីថា “ចង់ទៅប្តឹងឯណាប្តឹងចុះ” (វីដេអូ)

ភ្នំពេញ៖ ភ្ញាក់ផ្អើលពេញបណ្ដាញ សង្គម ហ្វេសប៊ុក ករណីម្ចាស់ផ្ទះជួល ចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជាប់នឹងទ្វារ ដោយ សង្ស័យកើតចេញពីជម្លោះបន្តិចបន្តួច ហើយ ម្ចាស់ផ្ទះបានបោះពាក្យសម្តីថា “ចង់ប្តឹងទៅ ប្តឹងចុះ” ។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២០ នៅចំណុចក្រោយ រោង ចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ។

បញ្ហានេះ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែន ថ្លែងប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ យ៉ាងខ្លីថា ពិតជាមាន ករណី នេះ មែន ហើយសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ កំពុងសាកសួរជនសង្ស័យ រួចក៏ចុចបិទទូរស័ព្ទតែម្តង ។

មជ្ឈដ្ឋានមួយចំនួន សង្កេតឃើញថា ចាប់ តាំងពីលោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ជំនួសលោក យឹម សារ៉ាន់ មក គឺ បទល្មើសបានកើតឡើងជាបន្តបន្ទាប់ ពិសេសបញ្ហា បទ ល្មើសចរាចរណ៍ ដែលថ្មីៗនេះ ប៉ូលិសខណ្ឌ ពោធិ៍សែនជ័យ បានផាកពិន័យបុរសម្នាក់ ដែលជិះម៉ូតូបើកភ្លើងពេលថ្ងៃ ចំនួន ២៥,០០០ រៀល និង ទុកម៉ូតូគេ១យប់ ពិន័យថែម ៣៥,០០០រៀលទៀត ដែលនាំអោយ មហា ជនរិះគន់យ៉ាងខ្លាំង។

ទន្ទឹមនេះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការ នគរបាល រាជធានីភ្នំពេញ ពិនិត្យសកម្មភាពការងាររបស់លោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ផង ៕