Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អតីតស្វាមី ដកកាំភ្លើងបាញ់ទៅលើប្រពន្ធ​ បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ រីឯកូនស្រីរងរបួសធ្ងន់

ភ្នំពេញ ៖ (បឋម)ស្ត្រីម្នាក់​ ត្រូវបានអតីតស្វាមី​បាញ់ចំនួនមួយគ្រាប់ បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ រីឯកូនស្រីរងរបួសធ្ងន់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ​ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១៩៨៦​​ ទល់​មុខនឹងមន្ទីរពេទ្យសែនសុខ(IU) ក្នុងសង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច​ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាពបាញ់​នោះ គឺបាញ់ចំនួន៤គ្រាប់ ក៏ប៉ុន្តែចាញ់ចេញតែមួយគ្រាប់ បណ្ដាលឱ្យត្រូវស្ត្រីរងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ​ពេទ្យកាល់ម៉ែត​ ប៉ុន្តែបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯកូនស្រីរងរបួសធ្ងន់។ ហើយខណៈនេះសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ។