Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លួចកញ្ឆេយកទៅលក់ចំម្ចាស់គេស្គាល់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចឃាត់ខ្លួនបានបន្ទាប់ពីពួកគេធ្វើសកម្មភាព លួចកញ្ឆេដាក់បន្លែហើយយកទៅលក់នៅផ្សារដើម គរចំម្ចាស់ត្រូវម្ចាស់ចាប់បានម្នាក់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ១
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហួន សុភក្ភ័ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរលក់បន្លែនៅផ្សារដើមគរ ។

ចំណែកជនសង្ស័យទី១៖ មានឈ្មោះ ខំ សុខជា ភេទ ប្រុស អាយុ១៧ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅ បន្ទប់ផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ទី២៖ មានឈ្មោះ ចាន់ សុភាព ភេទ ប្រុសអាយុ១៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅ បន្ទាប់ផ្ទះជួលជាមួយ គ្នា ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្ដដាត្រូវនិងថ្ងៃបោះឆ្នោះគាត់បានសម្រាកលក់ហើយបានដឹកកញ្ឆេ មកទុកនៅផ្ទះខាងក្រោយផ្សារ ស្ទឹងមានជ័យថ្មី លុះដល់ម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី៣១ខែកក្ដដា ស្រាប់តែឃើញជនសង្ស័យ២ នាក់បានដឹកកញ្ឆេ ទៅលក់នៅផ្សារដើមគរ ខណៈ ដែលជនសង្ស័យម្នាក់ដើរទៅសួររកអ្នកទិញគឺចំរូបគាត់ជាម្ចាស់និងបានស្គាល់កញ្ឆេខ្លួនក៏ហៅសួរស្រាប់ តែជនសង្ស័យម្នាក់ បានបើកម៉ូតូរឺម៉ករត់គេចបាត់ ចំណែកម្នាក់ទៀតត្រូវបានក្រុមអាជីវកនាំគ្នាចាប់បាន វាយឡើងទ្រោមខ្លួនទើបនាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ១និងបានដាក់ពាក្យបណ្ដឹង បន្ទាប់ពីទទួលពាក្យបណ្ដាឹងភ្លាម សមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅបន្ទប់ផ្ទះជួលកន្លែងដែលពួកគេស្នាក់នៅ ហើយបានដកហូតម៉ូតូរឺម៉កដឹកអេតចាយមួយគ្រឿង និងឲ្យនាំទៅរកកញ្ឆេដែលជនសង្ស័យទំលាក់ចោល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ១សាកសួរនិងកសាងសំណុំរឿងបញ្ជួន ទៅអធិការនគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនិតិវិធីច្បាប់ ។ ចំណែកកញ្ឆេសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញ ៕