សាហាវ ! ខ្លាឃ្មុំបណ្តើរកូន ខាំ ខ្វាច បុរស២នាក់របួសធ្ងន់ធ្ងរ
ស្ទឹងត្រែង៖ បុរសពីនាក់ ចូលទៅបេះ ផ្លែសំរងនៅក្នុងព្រៃ ត្រូវសត្វខ្លាឃ្មុំ ខាំ ហែកមុខស្ទើខ្ទេច បណ្តាល រងរបួសធ្ងន់ ត្រូវដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
តាមសេចក្តីរាយការណ៍ពីបណ្រាញព័ត៌មានឱ្យដឹងថា បុរស២នាក់ ត្រូវសត្វខ្លាឃ្មុំញីខាំ និងទះ នៅចំនុចលើភ្នំកានូម ស្ថិតក្នុងភូមិគីរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ខណៈជនរងគ្រោះទាំង២ ចូលក្នុងព្រៃលើភ្នំ រើសផ្លែសំរង ហើយបានជួបប្រទះជាមួយនឹងខ្លាឃ្មុំ កំពុងបណ្តើ កូន។
បើតាមជនរងគ្រោះបានឱ្យដឹងថា ពួកគេដែលកំពុងរៀបចំដេកនៅក្នុងព្រៃ នៅពេលយប់ ស្រាប់តែប្រទះ និង ខ្លាឃ្មុំបណ្តើកូន ខណៈនោះ សត្វខ្លាឃ្មុំបានហក់មកខាំ ទះ ទៅលើមុខរបស់ពួកគាត់ ដែលជនរងគ្រោះម្នាក់ បែកភ្នែក និងខ្ទេចមុខ និងម្នាក់ទៀតត្រូវចំកញ្ចឹងក នៅចង្គូមខ្លា ដ៏មុតស្រួច ហើយរត់យករួចខ្លួន ដង្ហើ ហៅ ប្រជាពលរដ្ឋជាភូមិជួយសង្រោះ ។
បន្ទាប់ពីលឺលបសំលេងឱ្យជួយ អ្នកភូមិ និងនគរបាលប៉ុស្តិ៍ បានចូលទៅព្រៃជួយសង្រ្គោះជនរងគ្រោះ ម្នាក់ទៀតដេកសន្លប់បន្ទាប់ពី សត្វខ្លាឃ្មុំ ខាំនិងទះឱ្យដួលនៅនឹងកន្លែង។
លោក វរៈសេនីយ៍ឯក ជឹម អេន អធិការស្រុកសៀមប៉ាង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមេសា នេះថា ជនរងគ្រោះ២នាក់រស់នៅភូមិ គីរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជនរងគ្រោះ ទី០១ ឈ្មោះ អេន ញុំា អាយុ២២ឆ្នាំ ជនជាតិដើមភាគតិច កាវ៉ែត រងរបួសដងខ្លួន និងផ្ទៃមុខ កញ្ចឹងក ដោយ ស្នាមចង្គូមខ្លា។ ទី២ ឈ្មោះ អើយ រេ អាយុ២៩ឆ្នាំ ត្រួវខ្លាខាំ និងវ៉ៃ បែកភ្លែក ខ្ទេចមុខ ជាជនជាតិដើមភាគតិច កាវ៉ែត ដែលអ្នកទាំង២ជាកសិករ ។
បើតាមលោក អធិការបានឱ្យដឹងទៀតថា ជនរងគ្រោះទាំង ទៅបេះសំរងនៅភ្នំ ឱ្យដេកក្នុងព្រៃ ហើយក៏ប្រទះ ឃើញសត្វខ្លាឃ្មុំ១ក្បាល កំពុងបណ្តើកូន ហើយក៏ស្ទុះ មករងពួកគេទាំង២តែម្តង ទះផង ខាំផង ធ្វើឱ្យបុរស ម្នាក់បែកភ្នែកដួលស្តូកស្តឹង និងម្នាក់ទៀតចំ ដងខ្លួន និងផ្ទៃមុខ កញ្ចឹងក រត់យករួចខ្លួនហៅ អ្នកភូមិជួយ សង្រ្គោះ៕