លោក អធិការនគរបាលខណ្ឌទួលគោក បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន(៦ខែ) រួមចំណែកជាមួយរដ្ឋាភិបាល
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានចូលរួមបរិច្ចាគ នូវប្រាក់បៀវត្សផ្ទាល់ខ្លួនរបស់លោកចំនួន ៤០០.០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល( ៦ខែ) គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការ ការពារទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។