ស្រស់សង្ហាប៉ុណ្ណឹងដែរ មិននឹកស្មានតារាថៃបុន្មានរូបនេះមិនធ្លាប់ភ្លក់រសជាតិស្នេហាទោះបីមានរូបរាងស្រស់ សង្ហា ដូចព្រះរាជបុត្រក្នុងរឿងពេ្រងនិទាន ក៏ដោយតែតារាសម្ដែងជួរមុខរបស់ប្រទេសថៃ ប៉ុន្មានរូបនេះមិនស្លាប់ស្គាល់រស់ជាតិស្នេហាម្ដងណាឡើយ។
ជាក់ស្ដែងក្នុងបទសម្ភាសន៍មួយពួកគេត្រូវបានអ្នកសារព័ត៌មានសួរថា៖” តើអ្នកទាំង៣មានមិត្តស្រីហើយឬនៅ? ភ្លាមៗនោះអ្នកទាំងបីក៏ឆ្លើយថាមិនទាន់មានម្ចាស់ចិត្តនៅឡើយទេពួកគេនៅលីវ”។
ដើម្បីដឹងថាពួកគេទាំង៣រូបជាអ្នកណាខ្លះតោះទៅតាមដានជាមួយវេបសាយ Dermdoung News ទាំងអស់គ្នា៖
១. Maកាលពីពេលថ្មីៗកន្លងទៅតារាសម្ដែងរូបស្រស់សង្ហា James Ma បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានហើយលោកបានបដិសេធនូវពាក្យចចាមអារាមទាក់ទងជាមួយ តារាសម្ដែងស្រី Pie Rinrada ផងដែរ។ ដោយលោកអះអាងថាខ្លួនមិនទាន់មានស្នេហាទេពេលនេះគឺ នៅលីវតែម្ដង។
២. ចំណែកឯលោក Nine Naphat វិញក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោកអំឡុងពេលនេះខ្លួនគ្មាន មិត្តស្រីទេគឺនៅទំនេរចែសតែម្ដងហើយមិនបានន័យថា លោកមិនចង់មានស្នេហានោះទេតែធ្វើម៉េចបើពេលនេះ អត់ទាន់ជួបអ្នកត្រូវចិត្ត។
៣ . ងាកមកចាប់អារម្មណកំលោះសង្ហា Sunny Suwanmethanont វិញម្ដងកាលពីពេលថ្មីៗនេះលោកបាន ផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្តីប្រជាប្រិយរបស់ថៃលោកបានសារភាពថាពេលនេះគឺខ្លួននៅលីវអត់ទាន់មាន ស្នេហាទេ៕