Sunday, November 24, 2024
Latest:
ព័ត៌មាន​ជាតិសិល្បៈ​និង​វប្បធម៌

ទើបតែអាយុ៥ខែសោះកូនប្រុស ឱក សុគន្ធកញ្ញា បង្ហាញសកម្មភាពគួរឲ្យស្រឡាញ់ម្ល៉េះ ឃើញហើយចងតែទៅក្រញិច

ត្បិត ពេល នេះ កូន ប្រុស តារាចម្រៀង ឱក សុគន្ធកញ្ញា មាន អាយុ ៥ ខែក្ដី តែ បើនិយាយ ពី កាយវិកា ក្រមិចក្រមើម វិញ លេង សើច ដូចក្មេង អាយុ មួយ ខួប អ៊ី ចឹង មើល ទៅ គួរ ឲ្យ ស្រឡាញ៉ និង ក្នាញ់ ខ្លាំង ណាស់ គ្រប់ គ្នា ដែល បាន ឃើញ ហើយ ចង់ តែ ស្ទុះ ទៅ ចាប់ ក្រញិច ពិសេស ថ្ពាល់ ខួច ដែល កាត់ ទៅ រក លោក ប៉ាគេ តែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ គ្រប់ ពេល រូប ថត កូន ប្រុស ឱក សុគន្ធកញ្ញា បង្ហោះ នៅ លើ ហ្វេសប៊ុក ម្ដង ៗ មាន អ្នក Like Shares Comment រាប់ ម៉ឺន នាក់ ជាមួយ ពាក្យ សរសើរ មិន ដាច់ ពី មាត់ ថា ឆាលី ទើប តែ មាន យុ ៥ ខែ ទេ តែ គួរ ឲ្យ ស្រឡាញ់ ម្ល៉េះ បើ មិន ប្រាប់ គ្រប់ គ្នា ប្រហែល ជា គិត គាត់ មាន អាយុ ១ខួប ហើយ បើចេះ ដល់ ថ្នាក់នេះ ។

ក្រៅ ពី សរសើរ កូនប្រុស ហើយ នោះអ្នក គាំទ្រ ឆ្លៀត ពោលពាក្យ ទៅ កាន់ ឱក សុគន្ធកញ្ញា ថា៖” ឯអ្នក ម្ដាយ វិញ សម្រស់ នៅ តែ ស្រស់ស្អាត ដូច ដើម មាន តែ ស្រស់ស្អាត ជាង កាល នៅ ក្រមុំ ទៀត។ បើ រូប ខ្ញុំ វិញ មាន កូន ហើយ សម្រស់ បាន ត្រឹម តែពាក់ កណ្ដាល បង ស្រី ក៏ អស់ ចិត្ត ដែរ ស្រឡាញ់ បង កញ្ញា ខ្លាំងណាស់ គាំទ្រ បង រហូត”។

កូន ប្រុស ដំបូង ដែល ជា ចំណង ដៃ លោក អ៊ឹង សុខលី ជាមួយ ឱក សុគន្ធកញ្ញា មាន ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ ឆាលី កើត នៅ ថ្ងៃ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យ ប្រទេស ថៃ បើ គិត មក ដល់ ពេល នេះ ប្រុស តូច រូប នេះ ចម្រើន វ័យ បាន ៥ខែហើយ៕