សម្ដេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មុននេះបន្តិច។