រថយន្តនិងម៉ូតូដែលកម្លាំងគណៈបញ្ជាការភាពខណ្ឌច្បារអំពៅបង្ក្រាបសង្វៀនជល់មាន់នៅសង្កាត់ព្រែថ្មីកាលពីថ្ងៃមុនពេលនេះមានអ្នករត់ការយកចេញវិញហើយ! ឯទីតាំងអាចបើកលេងវិញនៅថ្ងៃទី១១ស្អែកនេះ
ភ្នំពេញ៖ យោងតាមប្រភពខ្សឹមខ្សាវ(បឋម)បានអោយដឹងថា រថយន្តនិងម៉ូតូដែលកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅបានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅភូមចំពុះក្អែក២ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី០៥ខែមេសាឆ្នាំ២០២០ កន្លងទៅថ្មីៗ ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ចាប់យកទៅរក្សាទុកនោះពេលនេះកំពុងតែមានអ្នករត់ការលោះម៉ូតូនិងរថយន្តយកចេញ ។
ប្រភពបានបន្តទៀតថា មិនតែប៉ុណ្ណោះទីតាំងមួយនេះអាចនិងបើកដំណើរការលេងល្បែងឡើងវិញនៅថ្ងៃទី១១ខែមេសាឆ្នាំ២០២០ស្អែកនេះ ដោយទីតាំងនោះត្រូវបានគេធ្វើរបងយ៉ាងមាំងការពារសុវត្តិភាព ។
តែទោះជាយ៉ាងណាជុំវិញប្រភពខាងលើនេះ អង្គភាពសារព័ត៌មានយើងនៅមិនទាន់ទំនាក់ទំនងទៅអាជ្ញាធរបាននៅឡើយទេ អង្គភាពយើងរងចាំការបកស្រាយ ពី អាជ្ញាធរមានសមត្ថកិច្ច រាល់ម៉ោងធ្វើការ៕