Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចាញ់បោកអ្នកធ្វើការជាមួយអស់ម៉ូតូមួយគ្រឿងប្រាប់​ថាចោរប្លន់

ភ្នំពេញ៖​ យុវជនម្នាក់ចាញ់បោកអ្នកធ្វើការជា​មួយគ្នាយក​ម៉ូតូទៅបាត់ រួចកុហកអ្នកសារព័ត៌មាន ប្រាប់ថា​ មានជនសង្ស័យ២នាក់វាយនិងធាក់ប្លន់យកម៉ូតូរបស់ខ្លួន​បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​ ៖
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវបេតុង ក្បែផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែ​ន​សុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ុក ធារ៉េត ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើក​រថយន្តឲ្យក្រុមហ៊ុនសុីផេក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់​ចោម​ចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានី​ភ្នំពេញ។មានស្រុកកំណើត នៅភូមិត្រពាំងញូង ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ ម៉ូតូដែលបាត់ទៅគឺម៉ាកវ៉េវ អាល់ហ្វា ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 1675 មិនចាំអក្សរនៅពីមុខ។

ពេលដែលសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាល អូរបែកក្អម យុវជនរងគ្រោះបាននិយាយកាពិតពី​ដំណើររឿងថា មុនពេលកើតហេតុខ្លួនបានជិះុម៉ូតូចេញពីកន្លែងធ្វើកានៅជិតសាលាកូរ៉េ ទំនប់កប់ស្រូវ ។ ពេលនោះអ្នកធ្វើការជា​មួយពុំស្គាល់ឈ្មោះបានសុំជិះជាមួយទៅផ្ទះជួលដែល ផ្លូវតែមួយ ពេលនោះខ្លួនក៏ឌុបមកចូលផ្លូវបេតុង ជិតវត្តអង្គតាមុិញ ពេលជនសង្ស័យបានប្រាប់ថាដល់ផ្លូវចូល​បន្ទប់ជួលវាហើយ ។ជនរងគ្រោះបន្តថា​ ពេលនោះខ្លួនក៏ឈប់ម៉ូតូដោយពុំបានដកសោរចេញពីម៉ូតូនោះទេ​ក៏​ដើរទៅទិញទឹកសុទ្ធ​ ផឹក ស្រាប់តែជនសង្ស័យ​ឡើងជិះម៉ូតូរបស់ខ្លួនទៅបាត់តាមបណ្តោយផ្លូវបេតុងទឹសដៅពីជើងទៅត្បូងចេញទៅផ្លូវ២០០៤បាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា​រឿងនេះមិនមែនជារឿងធាក់ប្លន់នោះទេគឺជារឿងអ្នកធ្វើការជាមួយគ្នាលួចម៉ូតូ យកទៅ ទោះយ៉ាងណាសមត្ថកិច្ចបានកំណត់មុខ​សញ្ញា​និងតាមចាប់យកមកផ្តន្ទាទោសតាម​ផ្លូវច្បាប់៕