Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តលឿនខ្វះការប្រុងប្រយត្ន័រេចង្កូត​បុកបង្គោលភ្លើងក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖​ បុរសម្នាក់រងរបួសបែកក្បាល បន្ទាប់ពីបើករថយន្ត​ លឿនដូចហោះខ្វះការ​ប្រុងប្រយត្ន័រ៉េចង្កូតជ្រុលទៅបុក​បង្គោល​ភ្លើងបំភ្លឺផ្លូវបាក់​រាបដល់ដីអស់មួយដើមហើយ​រថយន្ត ក្រឡាប់ផ្ងារមួយចំហៀង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០​នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកឡុង២​ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ។

បុរសដែលបើករថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ ជិះរថយន្តម៉ាក ឡិចសុីសGS300 ពណ៏ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2AZ-3357

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ មុនដំបូងគេឃើញ រថយន្តបង្កម៉ាកឡិចសុីស​ បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើក៏​ស្រាប់តែរ៉េចង្កូតមកឆ្វេងដៃក៏ជ្រុលទៅបុក​បង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់ដល់ដីអស់ ១ដើមនិងរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង រងរបួសអ្នកបើកបរបែកក្បាលភ្លាមៗក៏មានអ្នកមកដឹកយកទៅមន្ទីពេទ្យសង្រ្គោះជីវិតផងដែល ចំណែកឯរថយន្តវិញរងការ​ខូចខាតស្ទើរ តែទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងនិង ទាក់ទងទៅខាងបង្គោលភ្លើង​មកដល់បានសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តបង្ក សងថ្លៃខូចខាត​បញ្ចប់​រឿងនៅកន្លែងកើតហេតុ៕