Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់! មន្ត្រីនគរបាលបាញ់សម្លាប់​មន្ត្រីនគរបាល​ នៅកោះឧកញ៉ាតី

កណ្តាល៖ គួរឲ្យរន្ធត់ខ្លាំងណាសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែងបាញ់សម្លាប់ប្អូនថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតីស្លាប់យ៉ាងអាណោចអធម៌

ហេតុការបង្កឲ្យមានការភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០ នៅចំណុចឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល

ជនដៃដល់ជាខ្មាន់កាំភ្លើងត្រូវជាបងថ្លៃជនរងគ្រោះមានឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងរត់គេចខ្លួន ចំណែកជនរងគ្រោះជាប្អូនថ្លៃជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ស្រុក ល្វាឯម ខេត្តកណ្តាល

ពេលនេះសមត្ថកិច្ចកំពុងអន្តរាគមន៍ស្រាវជ្រាវធ្វេីការស្ទាក់គ្រប់ទីកន្លែងដេីម្បីតាមចាប់ជនដៃដល់ជាខ្មាន់កាំភ្លើង៕