ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ស្ទើទាំងស្រុង
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅអស់ស្ទើទាំងស្រុង បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្បែ ផ្ទះសំណាក់ប៉ៃលិន ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវលំ ក្នុងភូមិចំរើនផល សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅ ជិតខាងបានអោយដឹងថា មុនដំបូងគេឃើញភ្លើងឆាប់ឆេះជាន់ខាងលើផ្ទះវីឡាកូនយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងប្រជាពលរដ្ឋក្នុងភូមិ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងបានទំនាក់ទំនងទៅកម្លាំងអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ជាបន្តបន្ទាប់ ដោយប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ១០គ្រឿងទើបបាញ់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃដដែល។ តែគួរឲ្យសោកស្ដាយអគ្គីភ័យបានឆេះផ្ទះអស់ចំនួន២ខ្នង ម៉ូតូចំនួន៥គ្រឿងនិងទ្រព្យសម្បត្តិមួយចំនួនធំ សំណាងមិនមានអ្នករងរបួស ។ ចំពោះ មូលហេតុ សមត្ថកិច្ចមិនទាន់ដឹងច្បាស់នៅឡើយទេ កំពង់ស្រាវជ្រាវបន្ត។
បើតាមសម្ដីម្ចាស់ផ្ទះបានប្រាប់សារព័ត៌មានឲ្យដឹងថាពួកគាត់ ទុកជាន់ខាងលើនេះចោលមិនមានអ្នកដេកនៅនោះទេ គឺដេកតែខាងក្រោមមានគ្នា៤នាក់ប្តីប្រពន្ធនិងកូន ដោយ មិនដឹងឆេះផ្ទះរបស់គាត់ដោយសារអីនោះទេ៕