ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងមន្ត្រី ជំនាញ សាលារាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរខណ្ឌជ្រោយចង្វារចុះពិនិត្យជាក់ស្ដែងនៅទីតាំងដែលរងគ្រោះបាត់ស្រុតច្រាំងទន្លេប្រវែងប្រមាណ ៦០ម និងចូលសាច់ផ្លូវជាង១០ម៉្រែត ជាហេតុនាំអោយពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូន និងមន្ទីរធនធានទឹករាជធានីភ្នំពេញ សិក្សាបន្ទាន់ដើម្បីទប់ស្កាត់ការបាត់ស្រុតបន្ថែមទៀត ដោយយកថ្មមកចាក់ទប់មាត់ច្រាំងដែលបាត់ស្រុត ៕