Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រចក្រវាឡ ក្រោយធ្វើសកម្មភាពផ្សាយព័ត៌មាន រំលោភយ៉ាងធ្ងន់ធរ ដល់វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាស លុបចោលអជ្ញាប័ណ្ណរបស់គេហទំព័រ ចក្រវាឡ ធីវីអនឡាញ ដោយម្ចាស់អាជ្ញាប័ណ្ណ បានធ្វើសកម្មភាពយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន នាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបានបំពានលើកិច្ចសន្យាជាមួយក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «លុបប្រកាសលេខ២៨៣ ព.មប្រក ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ របស់ក្រសួងព័ត៌មាន ដែល អនុញ្ញាតឱ្យលោក ចាន់ ឫទ្ធី បើកគេហទំព័រឈ្មោះ ចក្រវាឡ ធីវីអនឡាញ www.ckvtvonline.com ដោយម្ចាស់អាជ្ញាបណ្ណបានធ្វើសកម្មភាពយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាននាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបានបំពានលើ កិច្ចសន្យាជាមួយក្រសួងព័ត៌មាន»

សូមជម្រាបថា ការសម្រេចលុបចោលអាជ្ញាប័ណ្ណនេះធ្វើឡើង បន្ទាប់ម្ចាស់គេហទំព័រ ចក្រវាឡ ធីវីអនឡាញ បានផ្សាយព័ត៌មានចំនួន ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន និងធ្លាប់ត្រូវបានក្រសួងព័ត៌មាន កោះហៅទៅអប់រំផងដែរ៕