Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អាណិតណាស់! យុវជនម្នាក់តូចចិត្តខ្លួនមានជំងឺ រ៉ាំរ៉ៃ ចង.កបញ្ចប់ ជីវិត

សៀមរាប៖ ពិតជាគួរអោយសង្វែកជាពុនពេក យុវជនម្នាក់ដោយសារតែខ្លួនមានជំងឺ ប្រចាំ រាំរ៉ៃក៏បានសម្រេចចិត្តគិតខ្លីចង.ក សម្លាប់ខ្លួនឯងទាំងវ័យក្មេង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៤០នាទី យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើដើមរំដួលស្ថិតនៅ ក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ ច័ន្ទ មករា ភេទប្រុស អាយុ ២៥ឆ្នាំ ។

លុះដល់ព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២០នៅ វេលាម៉ោង៨និង០០នាទីទើបកម្លាំង នគរ បាល ជំនាញកោសល្យវិច័យខេត្ត សហការ ជាមួយអាវុធហត្ថខេត្ត បានធ្វើចុះមកពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ បញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនឯង ពិតមែន ។

សមត្ថកិច្ចបានអោយដឹងថា បើតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ច័ន្ទ រស្មី ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរ អ្នកសារព័ត៌មានកោះសន្តិភាព បញ្ជាក់ថាសពរងគ្រោះមានជំងឺប្រចាំកាយរាំរ៉ៃ រលាកក្រពះ ច្រមុះតាំងពីតូចមើល មិនជាទើបជនរងគ្រោះដាច់ចិត្តធ្វើអត្តឃាត់ សម្លាប់ខ្លួនឯងតែម្ដង។

ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕