ទីបំផុត! ឃាតក ម្នាក់ ដែលប៉ងរំលោភហេីយ វាយនិងចាក់សម្លាប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួលត្រូវ នគរបាលខណ្ឌមានជ័យ ចាប់ខ្លួនបានហេីយ
ភ្នំពេញ ៖ ជនសង្ស័យដែលជាឃាតក វាយ និងចាក់សម្លាប់ស្ត្រីម្នាក់នៅក្នុងបន្ទប់ជួល បង្ក ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង២០ យប់ ថ្ងៃទី២៨ខែមេសាឆ្នាំ២០២០ នៅចំណុច បន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនបានហេីយ បន្ទាប់ពីធ្វើសកម្ម ភាពប៉ុនប៉ងរំលោភនិងសម្លាប់ស្ត្រីរងគ្រោះ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការ នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា៖ បន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ត្រូវគេ សម្លាប់ ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួល ស្ថិត នៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ នោះហើយ និងមាន ការបញ្ជាពី សំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបាន ស្រាវជ្រាវក្តោប មុខសញ្ញានេះ តាមរយៈដឹកនាំកម្លាំងជំនាញ ប្រមាញ់ គ្រប់រូបភាពនៃការងារជំនាញឈាន ដល់ឃាត់ខ្លួនជនសង្ស័យជាឃាតក បានតែ ម្តង។
លោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការ នគរបាលខណ្ឌមានជ័យ បានបន្តថា៖ ស្ត្រីជាជនរងគ្រោះមានឈ្មោះ ស៊ាត ស៊ន អាយុ២៨ ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើត នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្ត ព្រៃវែង ហើយនារីរងគ្រោះរូបនេះ គឺត្រូវបានជនដៃដល់វាយនិងយកកាំបិតចាក់ជា ច្រើនកាំបិតបណ្ដាលអោយស្លាប់យ៉ាងអាណោច អធម៌នៅក្នុងថ្លុកឈាម ក្នុងរូបភាព អាក្រាតផ្នែកខាងក្រោម ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជួនក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យ និងកំណត់ហេតុរួចរាល់។
ដោយឡែកជនសង្ស័យជាឃាត.ក បច្ចុប្បន្ន ត្រូវបាននគរបាលខណ្ឌមានជ័យឃាត់និងឃុំ ខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ច្បាប់ ៕