Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែឧសភា សីតុណ្ហភាពអប្បបរមាពី២៤-២៧អង្សាសេ និងអតិបរមាពី ៣២-៣៧អង្សាសេ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុ ជាប់ជាបន្តសង្កេតឃើញថា ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C ។

ផ្នែកខ្លះនៅភាគពាយ័ព្យ និងភាគខាងត្បូង នឹងអាចមានភ្លៀងខ្សោយទៅមធ្យម។

២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

– សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°C។

នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងក៏សូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា៕