Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលឆ្មក់បង្ក្រាបរោងចក្រផលិតម៉ាស់ គ្មានច្បាប់អនុញ្ញាត នៅក្នុងរោងចក្រ វិដេន ហ្គេន ផ្លាស្ទីក

កណ្ដាល៖ កម្លាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល បានសហការជាមួយ កម្លាំងគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពី វេលាម៉ោង០៩និង២៥នាទីព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២០ នេះបានចុះបង្ក្រាប ទីតាំងរោងចក្រផលិតម៉ាស់គ្មានច្បាប់ អនុញ្ញាត មួយកន្លែងនៅក្នុងរោងចក្រ វិដេន ហ្គេន ផ្លាស្ទីក តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រត្តិបត្តការណ៍បង្ក្រាបនេះ ដឹកនាំកម្លាំងដោយលោក ឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន កម្លាំងមន្ទីរសុខាភិបាលខេត្តកណ្ដាល កម្លាំងអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ មានការ សម្រប សម្រួលដឹកនាំនីតិវិធីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចុះបង្ក្រាបទីតាំងរោងចក្រផលិតម៉ាស់ គ្មានច្បាប់អនុញ្ញាតនៅក្នុងរោងចក្រ វិដេន ហ្គេន ផ្លាស្ទីក តាមបណ្ដោយ ផ្លូវជាតិលេខ៤ ក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ Liu liangzhu អាយុ ៤០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៦៨៣៩៤៥៦ មានអាសយដ្ឋាន ក្រុមទី៤ ភូមិBeifengtu ក្រុងChidong ខេត្តHubei ប្រទេសចិន ជាម្ចាស់ទីតាំង ដោយមានអ្នក បកប្រែចិន ឈ្មោះ ប៊ុន ស្រីនាង ភេទស្រី អាយុ ២៣ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០៣០៥៣៥៨៥៩ មានអាសយដ្ឋានភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ។

វត្ថុតាងដកហូតរួមមាន៖
១-ម៉ាសផលិតរួចចំនួន ០១កេះ ក្នុងមួយ កេះមាន៥០ដុំ ស្មើរនិង ២៥០០ម៉ាស់។
២-ម៉ាស់ពាក់កណ្ដាលសម្រេចចំនួន៤៧ កេះ ក្នុងមួយកេះចំនួន ៥០ដុំស្មើរនិង១១៧.៥០០ម៉ាស់។

សារធាតុផ្សំ៖ ១-ស្ព័រ(ក្រណាត់ផលិតម៉ាស់) ចំនួន៣២៣៤ដុំ ស្មើរនឹង៦៤៣៥៦ គីឡូក្រាម
២-ខ្សែម៉ាស់ចំនួន១០០កេះ ស្មើរនឹង១.៦០០ដុំ។
៣-ឆ្អឹងម៉ាស់ចំនួន១៥០ដុំ
៤-ថង់ច្រកម៉ាស់ចំនួន១៧.០០០ថង់ស្មើរនឹង៥០គីឡូក្រាម។
៥-ក្រដាសកាតុងច្រកម៉ាស់ចំនួន៩០កេះ
៦-កេះសម្រាប់ដាក់ម៉ាស់ចំនួន ២៤ កេះ
៧-ក្រណាត់បិតជ័រចំនួន ១០ ដុំធំ ស្មើរនឹង៩៧៧គីឡូក្រាម។
៨-Sinopecចំនួន១២២៥បាវស្មើរនឹង២៨១២៥គីឡូក្រាម។
៩-Lubanចំនួន៩៨៨បាវស្មើរនឹង២៤៧០០គីឡូក្រាម។
១០-ស្រទាប់ម៉ាសពណ៌ខៀវចំនួន៣៨ដុំ
១១-ស្រទាប់ម៉ាសពណ៌សប្រផេះចំនួន២៥ដុំ។
១២-ស្រទាប់ម៉ាសពណ៌ខ្មៅចំនួន៦៦ដុំ។
១៣-កម្ទេចក្រណាត់ណាស់ និងកម្ទេចក្រណាត់សម្លៀកបំពាក់ពេទ្យមួយចំនួនធំ ដើម្បីយកមកកិនកម្ទេចធ្វើជាម្សៅពណ៌
១៤-មេម្សៅពណ៌សម្រាប់ធ្វើម៉ាស់ចំនួន៥០បាវស្មើរនិង១២៥០គីឡូក្រាម
១៥-ស្នូលបំពង់ក្រដាសរុំក្រណាត់មាស់ចំនួន៦០បំពង់។
១៦-ម្សៅលាយពណ៌ចំនួន ៨០១៦បាវស្មើរនិង២០០៤០០គីឡូក្រាម។
១៧-Logo H Roltsប្រភេទគ្រាប់តូចៗ យកទៅធ្វើក្រណាត់កាបូប ស្បែកជើង និងធ្វើជាវត្ថុផ្សេងៗទៀតចំនួន២,៤០០បាវស្មើរនឹង៦០,០០០គីឡូក្រាម។

បន្ទាប់មកលោកព្រះរាជអាជ្ញារងបានសម្រេច ឲ្យក្រុមការងារបិទសៀលរោងចក្រដែល បម្រើឲ្យការផលិតម៉ាស់ ដោយរក្សាទុកផលិតផលផ្សេងៗ ទៀត នៅក្នុងរោងចក្រនោះជាបណ្ដោះអាសន្ន រង់ចាំការអនុវត្តនីតិវិធីបន្ត៕