នគរបាលជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាបទីតាំងកែច្នៃ ជួញដូរគ្រឿងញៀន រឹបអូសថ្នាំញៀន ជាង ១សែនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ
តាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿង ញៀន
នៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី ២៩ ខែមេសាឆ្នាំ២០២០ កម្លាំងជំនាញ”ក១១” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹក នាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពី លោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានចុះ បង្ក្រាបទីតាំងកែឆ្នៃ ជួញដូរគ្រឿងញៀន មួយកន្លែងនៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងប្រតិបត្តការ បង្ក្រាបនោះកម្លាំងជំនាញបានឃាត់ខ្លួន ជន សង្ស័យចំនួន២នាក់(ស្រី១):
ជនសង្ស័យទី០១/ មានឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន(ហុងកុង) កាន់លិខិតឆ្លង ដែនលេខKJ06288571
ទី០២/ ឈ្មោះ THET THET HLAING
ភេទស្រី ជនជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លង ដែនលេខ MA 030746 ។
ចំណែកវត្ថុតាងចាប់យករួមមាន៖ សារធាតុ ញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់ (ដប់បួនម៉ឺនគ្រាប់) ទម្ងន់: ៥៧គក្រ.៣៨ – ម៉ាស៊ីនកែឆ្នៃ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាន កម្លាំ ងនគរបាលជំនាញបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងមុខសញ្ញាពាក់ព័ន្ធបន្តទៀត ដើម្បីយកមកផ្ដន្ទាទោស តាមច្បាប់៕