Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ករណីឪពុកបង្កើតរំលោភនឹងរួមភេទជាមួយកូនស្រីរហូតនាងមានផ្ទៃពោះ! ឥឡូវសម្រាលហើយ តែមិនពេញលក្ខណៈទេ!(ទារិកាអភ័ព្វ)

(មណ្ឌលគិរី)៖ ទារិកាម្នាក់ បានកើតចេញមកឃើញពន្លឺព្រះអាទិត្យ ក្នុងមន្ទីរពេទ្យមួយក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩មេសា ប៉ុន្តែអកុសល្យ រូបរាង្គ ក្បាល ដៃ មិនពេញលក្ខណៈជាមនុស្សមានសុខភាពល្អនោះទេ!។

យោងទៅលើលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរ កិច្ចការនារីខេត្តមណ្ឌលគិរី អញ្ជើញទៅសួរសុខទុក្ខ ។ ជនរងគ្រោះឈ្មោះ សៃ ធុយ អាយុ១៦ឆ្នាំ ដែលត្រូវឪពុកបង្កើតរំលោភរួមរក្សជាច្រើនដង។ រហូតមានផ្ទៃពោះ និងសម្រាលទារិកាម្នាក់នេះ បានរៀបរាប់ថា ទារិកានិងអត់មានលលាដ៏ក្បាល,អញ្ជាញធ្មេញឆែបស្ទើរដល់ក្រអូបមាត់ ម្រាមដៃពិការទាំងសងខាង តែម្រាមជើងគាត់នៅល្អ។

លោកស្រីបន្តថា ទារិកានេះបើសិនមានការថែទាំអាចរស់បាន តែពេលអ្នកស្រីទៅដល់ក្មេងនិងត្រូវម្តាយគ្របចោលមិនខ្ចីមើលមុខកូនទេ ។ ហើយម្ដាយនោះ ចង់ឲ្យកូននឹងស្លាប់ណាស់ដោយគាត់មិនហ៊ានមើលទេសូម្បី ក្រណាត់រុំខ្លួនអោយគ្នាក៍គ្មានផង មើលទៅដូចជាពិបាកសង្ឃឹមថារស់ណាស់។

គួររំលឹកថា៖ទារិកាអភ័ព្វម្នាក់នេះ ជាកូនរបស់ឈ្មោះ សិង សៃ អាយុ៤២ឆ្នាំមុខរបរ កសិកររស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក ស្រុកកោះញែក។ ដែលត្រូវជាឪពុកបង្កើត របស់ម្ដាយទារិកាខាងលើ។ ហើយជននេះត្រូវបាននគបាលស្រុកកោះញែក ឃាត់ខ្លួនកាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២០នៅភូមិ ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជនសង្ស័យជាឪពុក បានសារភាពថា៖ ខ្លួនពិតជាបានរំលោភលើកូនស្រីខ្លួនឯងដែលមានអាយុទើបតែ១៦ឆ្នាំនោះប្រាកដមែន។ ការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ២០១៩នៅពេលប្រពន្ធមិននៅ។ ដោយខ្ទប់មាត់នាងគំរាមសម្លាប់មិនអោយប្រាប់គេឯងឡើយ និងក្រោយៗទៀតបន្តរួមភេទជាមួយនាង ។ នៅខ្ទមចាំស្រែនឹងកន្លែងផ្សេងៗគ្នា រហូតអ្នកទាំងពីរស្និតស្នាល ខុសពីធម្មតា ។ ពោលគឺឈានដល់ការស្រលាញ់រវាងឪពុកនឹងកូនទៅហើយ។ បណ្ដាលឱ្យនាងមានផ្ទៃពោះទើបបែកការណ៍ ប្រពន្ធជនសង្ស័យបានប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្ដីតែម្ដង៕