លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នគរបាលខេត្តស្វាយរៀង ដឹកនាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្មី
ស្វាយរៀង៖ នាព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០ នេះ លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹក នាំកម្លាំងចុះត្រួតពិនិត្យតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តតាមអនុក្រឹត្យ លេខ ៣៩ អនក.ប្រក រួមមានគោលដៅ របស់ការិយាល័យចរាចរណ៍ខេត្ត ស្រុកស្វាយទាប ស្រុកចន្ទ្រា និងក្រុងបាវិត ដេីម្បីធ្វេីការក្រេីនរំលឹកដល់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវអនុវត្តអោយបានត្រឹមត្រូវតាម ច្បាប់កំណត់ ជាពិសេសបានអប់រំអោយមានអាកប្បកិរិយាល្អ មានសុជីវធម៌ ក្រមសីលធម៌ ល្អ ក្នុងការបំពេញការងារ ជានគរបាល អនុវត្ត ច្បាប់និងមានការអត់ធ្មតខ្ពស់ក្នុងពេលដែល កំពុងបំពេញការងារ។
ទីបញ្ចប់លោក ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការ នគរបាលខេត្តស្វាយរៀង បញ្ជាក់ ថា ៖ សូមចូលបងប្អូនរួមគោរពច្បាប់ចរាចរណ៍ផ្លូវ គោកថ្មីនេះទាំងអស់គ្នា ដេីម្បីកាត់បន្ថយឲ្យ បាននូវករណីគ្រោះថ្នាក់ចរាចរណ៍ ដែលនាំ ឲ្យខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិត ដោយ យើងមិនបានដឹងខ្លួន ៕