Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចមិនហ៊ានបង្ក្រាបទីតាំងល្បែងភ្នាល់បាល់តាមអនឡាញនៅជាប់ផ្សារស្ទឹងមានជ័យថ្មី

ភ្នំពេញ៖ ល្បែងភ្នាល់តាមអនឡាញ បង្កប់នៅក្នុងទីតាំង អ៊ិនធឺណេតមួយកន្លែងនៅតាមបណ្ដោយផ្លូវ ២១៧ជាប់និងផ្សារស្ទឹងមានជ័យថ្មីសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកលេង យ៉ាងរលួនដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យឡើយ ។

បើតាមប្រភពព័ត៌ច្បាស់ការណ៍មួយបានលួចបង្ហើបថា ទីតាំងខាងលើនេះបានដាក់ស្លាកយីហោសេវាអ៊ិនធឺណេត២៤ម៉ោង ប៉ុន្ដែពេលចូលទៅដល់ខាងក្នុងវិញមានសុទ្ធតែល្បែងស៊ីសង និង ភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ។

ប្រភពបានបញ្ជាក់ទៀតថា មុនពេលដែលសមត្ថកិច្ចចុះទៅពិនិត្យទីតាំងអ៊ិនធឺណេតខាងលើនេះ មានអ្នករាយការណ៍ទៅប្រាប់ជាមុនកុំឲ្យលេងបន្ដទៀត ព្រោះមានអាជ្ញារធរចុះទៅពិនិត្យ ។ នេះហើយទើប បានជាពេលអាជ្ញាធរចុះទៅពិនិត្យម្ដងៗមិនឃើញមានអ្វីឡើយ អញ្ចឹងហើយបានជាអាជ្ញាធរចុះពិនិត្យដើរ ចេញផុតដាក់លេងវិញដដែល ៕