Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោកអភិបាលខណ្ឌនិងអធិការខណ្ឌឫស្សីកែវមិនបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅផ្ទះល្វែងផ្លូវk5

ភ្នំពេញ៖ ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រីដុះស្លែមួយកន្លែងនៅក្នុងផ្ទះល្វែងផ្លូវK5កែងផ្លូវលេខ 70 ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កំពុងបើកលេង យ៉ាងរលួនមិនរំខាន ដល់ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌឫស្សីកែវឡើយ ។

បើយោងតាមប្រភពសូមមិនបញ្ចេញឈ្មោះបាន បង្ហើបឲ្យដឹងថាទីតាំងល្បែងហ្គេមបាញ់មួយកន្លែងនេះ បើកលេងជាយូណាស់ហើយមិនដែលឃើញអាជ្ញាធរ មានសមត្ថកិច្ចមានវិធានការទប់ស្កាត់ឬបង្ក្រាបឡើយ ។ ប្រភពបានបន្តថា អ្នកមកចូលលេងហ្គេមបាញ់ត្រីនៅទី នោះសុទ្ធសឹងតែក្រុមក្មេងទំនើងនិងញៀនថ្នាំ ។

សូមបញ្ជាក់ថា៖កន្លងមកសម្ដេច ក្រឡា ហោម ស ខេង ធ្លាប់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងគ្រប់ប្រភេទឲ្យអស់ដោយគ្មានការយោគយល់បើមានសមត្ថកិច្ចណានៅពី ក្រោយខ្នងល្បែងសុីសងក៏ត្រូវតែចាប់ផ្ដន្ទាទោសតាម ច្បាប់ដែរ ។ មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀត លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ កាលពីលោក ទើបនិងឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ក៏បានដាក់បទ បញ្ជាឲ្យ លោក អភិបាលខណ្ឌ និង លោក អធិការខណ្ឌ ទាំង ១២ ត្រូវដឹកនាំកម្លាំងបង្ក្រាប បទល្មើស ល្បែងសុីសងខុសច្បាប់ឲ្យអស់ដូចគ្នា ។ តែអ្វីដែលនឹក ស្មានមិននោះគឺមិនតែមិនទប់ស្កាត់និងបង្ក្រាបបែជា មានល្បែងកាន់តែច្រើន ៕