Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក ពេពេញទំហឹងបណ្ដាលឲ្យស្លាប់ឯម៉ូតូឆេះខ្ទិច

​ភ្នំពេញ​ ៖​ រន្ធត់ណាស់​ បុរសម្នាក់ត្រូវរថយន្ត​ធន់ធំបុកនិងកិនបែកក្បាលស្លាប់ យ៉ាងអាណោចអធម៌​ បន្ទាប់ពីបុរសរងគ្រោះជិះម៉ូតូឆ្លងផ្លូវ​ខ្វះការ​ប្រុង​ប្រយត្ន័
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោងម៉ោង០៨ និង​៣០នាទីយប់​ថ្ងៃសុក្រទី៨ ខែឧសភា​ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវជាតិ លេខ១ ​ ត្រង់ចំណុចមុខវត្ត ទួលអំពិល ក្នុងភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ គុណ សុភាព ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិខ្ចារ ឃុំបារាយ៏ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​ឃេីញហេតុការណ៍​បាន ប្រាប់ឲ្យដឹងថា​ ដំបូងគេឃេីញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដា​ ឌ្រីម​C125ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1​W-​3236​ ដោយធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីជើងទៅត្បូងខណៈមក​ដល់​ ចំណុចកេីតហេតុខាងលើក៏បាន បត់ឆ្វេងឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្ត កុងតឺន័រ មួយគ្រឿង​មិនចាំស្កាកលេខ​ ធ្វេីដំណេីរ តាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត ​ក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក ម៉ូតូជនរងគ្រោះចំពី ចំហៀងពេញទំហឹង​ បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូបែកក្បាលស្លាប់ភ្លាមៗ ហើយរថយន្តបាន​កិនម៉ូតូអូសជាច្រើនម៉ែត្របណ្តាលឲ្យឆាបឆេះតែ ត្រូវបានប្រជាពលរដ្ឋយកបំពង់អគ្គីភ័យមកបាញ់ឲ្យរលត់ទៅវិញ តែម៉ូតូខ្ទិចមើល​លែងយល់។ ចំណែកឯរថយន្តកុងតឺន័របាន​បើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ​ចរាចរណ៏ចុះមកវាស់វែងនិង យកម៉ូតូជនរង​គ្រោះទៅរក្សាទុកបណ្ណោះអាន្ន​ និងបានធ្វើកំណត់ហេតុ ប្រគល់សព ឲ្យសាច់ញាតិយក​ទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕