នគរបាលខណ្ឌច្បារអំពៅ ឆ្មក់បង្ក្រាបទីតាំងជល់មាន់ និងបាញ់អាប៉ោងមួយកន្លែង ក្រុមអ្នកញៀនល្បែងរត់ចែកជេីងគ្នាបាតជើងសព្រាត
ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ អាប៉ោងជាច្រេីននាក់បានរត់ចែកជេីងគ្នាសព្រាត ខណៈកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឆ្មក់បង្ក្រាប កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់ថា ទីតាំងខាងលេីកំពុងបេីកល្បែងជល់មាន់ បាញ់អាប៉ោង និងមានមនុស្សទៅលែងយ៉ាងច្រេីន ទេីបលោកវរសេនីយ៍ឯក ម៉ៅ សឿត ដែលជាអធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបភ្លាមៗតែម្ដង ។ ខណៈចុះប្រតិបត្តិការណ៍បង្ក្រាប ក្រុមអ្នកញៀនល្បែងជាច្រេីនបានរត់ចែកជេីងគ្នាបាត់អស់ ដោយបន្សល់ទុកសម្ភារៈ មាន់គក និងម៉ូតូ ចោលត្រង់ទីតាំងខាងលេី ។
ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ មាន់គក៦ក្បាល ,ម៉ូតូ២គ្រឿង , ឧបករណ៍បាញ់អាប៉ោង និងសម្ភារៈមួយចំនួន ហេីយត្រូវបានបញ្ចូនរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត ៕