Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេចក្រឡាហោម ស ខេង​ ព្រមានឧត្តម​សេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាលខេត្តកំពង់ធំ លើកទី០១​ មូលហេតុ «ខ្វះការ​យកចិត្តទុកដាក់លើការគ្រប់គ្រង​និងដឹកនាំ»

ភ្នំពេញ៖​ យោងតាមប្រកាសរបស់​ សម្តេច ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ២០២០ នេះបាន​អោយ​ដឹង​ថា​ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី​២៦ ខែមីនាឆ្នាំ២០២០ កន្លងទៅ ៖​ ប្រការ១​-​បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើក​ទី១» ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល អត្ថលេខ​ ០៣៥៥២​ ស្នងការ​ នៃ​ស្នងការ​ដ្ឋាននគរបាលខេត្តកំពង់ធំ ។ ដោយសារ​មូល​ហេតុ «ខ្វះការយកចិត្តទុក​ដាក់លើការគ្រ​ប់​គ្រង​និងដឹកនាំ»។

សេចក្ដីសម្រច​ បានបញ្ជាក់ក្នុងប្រការ​២​ ថា​ ៖​ សាមីខ្លួនដែលមានឈ្មោះ​ ក្នុងប្រការ១​ -​ ត្រូវ​កែប្រែនូវកំហុសឆ្គង​ និង​ របៀបរបបការងារ​ដឹកនាំឲ្យបានត្រឹមត្រូវ​ ។ ក្នុងករណីនៅតែ​ប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ​ និងចាត់​វិធានការតាមវិន័យ​ របស់កងកម្លាំងនគរ​បាលជាតិ​ ។