នគរបាលប៉ុស្ដិចាក់អង្រែលើឃាត់ខ្លួនជនសង្ស៏យម្នាក់រួមនិងថ្នាំញៀន៥កញ្ចប់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះល្បាតក្នុងមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហេងបូរ៉ា ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ ផ្លូវ៦០ម៉ែ្រតភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ។
លោកនាយប៉ុស្ដិ៍ចាក់អង្រែលេី បានឲ្យដឹងទៀតថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ហេង បូរ៉ា កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ រកឃេីញមានក្រាមសថ្លាចំនួន ០៥ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀ) រួចឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង ។ វត្ថុតាងដកហូតមាន៖ ក្រាមពណ៍សថ្លា ចំនួន០៥កញ្ចប់ថង់តូច ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំបញ្ជួនទៅអធិការនគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីចកបាប់៕