លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំដឹកនាំកងកម្លាំងជំនាញជួយពន្លត់អគ្គិភ័យ និងសង្គ្រោះប្រជាពលរដ្ឋ
កំពង់ធំ ៖ ទុសសេខ្សែរភ្លើងបង្កជាអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង យ៉ាងសន្ធោសន្ធៅ ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ នៅភូមិ បល្ល័ង្គកើត សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ស៊ុយ យឹង ភេទប្រុស ៥៥ឆ្នាំ ម្ចាស់ផ្ទះទី២ ឈ្មោះ ឃួន ឃៀន ភេទ ប្រុស អាយុ៤៥ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យកើតមានឡើងភ្លាម លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញ និងនាំយករថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះទៅជួយអន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ភ្លាមៗ ។ប្រតិបត្តិការ បាញ់ពន្លត់អគ្គិភ័យ ខាងលើនេះដែរ កម្លាំងចូលរួមប្រមាណ៧០នាក់ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣ គ្រឿង ប្រើទឹកអស់ចំនួន០៨ ម៉ែត្រគុបទើបរលត់ទៅវិញទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឬរងរបួសដល់មនុស្សឡើង ។
យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា អគ្គីភ័យនេះកើតឡើងមូលហេតុ បណ្តាលមកពីទុសសេខ្សែរភ្លើង ៕