Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពាក្យចាស់ថា(​ ជង់មិន​ដែលភ្លេចកុក​ តែកុកភ្លេចជង់​)លួចកាច់សោរ​ក​ម៉ូតូបាន​សម្រេច​រួច​គេចខ្លួន​បានមួយខែ​ ត្រូវនគរបាលប៉ុស្តិស្ទឹង​មានជ័យ​៣ស្រាវជ្រាវ​ចាប់បាន

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ លួចកាច់​សោរ ក​ម៉ូតូ​ បានសម្រេច​ រួចគេច​ខ្លួន​បាត់​រយៈពេល​មួយ១ខែ​ ត្រូវ​បាន​កម្លាំង​នគរបាលប៉ុស្តិ៍​​ស្ទឹងមានជ័យ​៣​ ធ្វើការ​ស្រាវ​ជ្រាវ​ ​ឃាត់ខ្លួន​ បានកាលពីវេលាម៉ោង០៥និង​៣០នាទីទាបភ្លឺថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០​នៅ​ចំណុចមុខ​ផ្ទះ​អត់​លេខ​ ផ្លូវ​ដួង​ងៀប​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​ ៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យ​ដែល​​សមត្ថកិច្ច​ ​ឃាត់​ខ្លួន​មាន​ឈ្មោះ​ ​ញឹម​ ជាតិ​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ មុខ​របរ​ និងស្នាក់ការ​មិន​ពិត​ប្រាកដ​ ។

លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានអោយ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង លើ​​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមាន​ជ័យ​៣​ បានធ្វើការ​ស្រាវជ្រាវ​ និង​ឆែក​មើលកាម៉ារ៉ា​ សុវត្ថិភាព​ និង​ល្បាត​ក្នុង​មូលដ្ឋាន​ ក៍​ប្រទះ​ឃើញ​ បុរស​ជា​ជន​សង្ស័យ​ ដែល​មាន​ភិនភាគ​ ដូច​ក្នុង​ រូប​កាម៉ារ៉ា​ សុវត្ថិភាព​​ ​ ដែល​កំពុង​ដើរ​តាម​ បណ្ដោយ​ផ្លូវ​ដួង​ងៀប​ ទេីប​សមត្ថកិច្ច​ ​ឃាត់​ខ្លួន​ យក​មក​ធ្វើ​ការ​ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣តែ​ម្តង​ ។
នៅ​ចំពោះមុខ​ សមត្ថកិច្ច​ ជនសង្ស័យ​ បានសារភាព​ថា​ រូបគេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ កាច់​សោរ​ក​ម៉ូតូ​ របស់​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​។

លោក​ ឯម​ ភារី​ បានអោយដឹងបន្តទៀតថា​កាលពីថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ​២០២០​ ជនរង​គ្រោះ​ម្នាក់​ បានមក​ដាក់​ពាក្យ​បណ្ដឹង​ ថា​មាន​ជនសង្ស័យ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ កាច់​ ក​ម៉ូតូ​ របស់ខ្លួនម៉ាក​ZOMER X យកទៅ​បាត់​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ ​ជនរង​គ្រោះ​ហើយ​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានធ្វើការ​ស្រាវជ្រាវ​ រហូត​មកដល់​ ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង០៥និង៣០នាទីទាបភ្លឺ​ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ ល្បាត​ក្នុង​មូលដ្ឋាន​ ប្រទះ​ឃើញ​ បុរស​ជាជន​សង្ស័យ​ កំពុង​ដើរ​តាម​ បណ្ដោយ​ផ្លូវ​ដួង​ងៀប​ ទេីប​សមត្ថកិច្ច​​ឃាត់​ខ្លួន​តែម្ដង​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ ប៉ុស្តិ​ស្ទឹងមានជ័យ៣​ ធ្វើកំណត់ហេតុ​ ​បញ្ជូន​ខ្លួន​ទៅ​ អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ ដេីម្បីកសាងសំណុំរឿងចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ ៕