ដេកសន្លប់លើម៉ូតូកង់បីសង្ស័យគេដាក់ថ្នាំយកទ្រព្យសម្បត្តិ
ភ្នំពេញ ៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកសន្លប់ស្ដូកស្ដឹងនៅលើម៉ូតូកង់បីឥណ្ឌាមួយគ្រឿង សង្ស័យត្រូវថ្នាំសណ្ដំ
ហេតុការណ៍នេះបាន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ រំលងអាធ្រាតឈានចូលថ្ងៃទី ២០ខែឧសភាឆ្នាំ២០២០ នៅ តាមបណ្ដោយផ្លូវ២៧១ ចំណុចមុខមន្ទីពេទ្យព្រះកុសុម:(ហៅពេទ្យលោកសង្ឃ) ស្ដិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីប្រជាលពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានបើកម៉ូតូកង់បីមួយគ្រឿងពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ1HL-7949 ដោយដឹកស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ក្បែរនឹងកន្លែងកើតហេតុបានឈប់កងបីដើម្បីឲ្យស្ត្រីដែលជិះចុះទិញទឹកក្រឡុកបន្ទាប់ពីទិញទឹកក្រឡុករួចហើយបុរសជាម្ចាស់កង់បីបានដឹកស្ត្រីខាងលើបន្តដំណើរទៅមុខទៀត ខណៈមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកមើលឃើញបុរសដែលជាអ្នកបើកម៉ូតូកង់បីបានដេកហៀរទឹកមាត់ហូរទឹកភ្នែកនិងសន្លប់ស្តូកស្តឹងបន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាទិញភេសជ្ជះខារ៉ាបាវឲ្យគាត់ផឹកអស់មួយកំប៉ុងក៏បានដឹងខ្លួនឡើងវិញមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានសន្លប់ស្តូកស្តឹងបន្តទៀតទើបបងប្អូនជាពលរដ្ឋបាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានសួរនាំរួចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសមៈពេទ្យភ្លាម។ចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕