Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បេីករថយន្តមិនប្រយ័ត្ន​ ជ្រុលទៅបុករថយន្តបាឡែន​ពេញ​ទំហឹង​ រួចព្យាយាមបេីករត់​

ភ្នំពេញ​ ៖​ ស្ត្រីជនបរទេសម្នាក់បើក​រថយន្តខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តកាមរីមួយគ្រឿង ប៉ើង ទៅបុកផ្ទប់បង្គោលស្លាកសញ្ញាលេខផ្លូវ និង គាប់ជាប់ដើមត្របែកព្រៃខ្ទេចមួយកំណាត់​មុខ​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របង រក្ខាប្រមាញ់ និង នេសាទ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​ប្រាប់អង្គភាព​ កោះប៉ែន​ ឱ្យដឹងថានៅមុន​ពេលកើតហេតុគាត់បានឃើញបុរសវ័យចំណាស់ម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ខ្មៅ ពាក់​ស្លាកលេខ កណ្ដាល 2A-8081 បានធ្វើ​ដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ក៏​ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក តូយូតា វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2I-1367 ដែលបើកបរដោយស្ត្រីម្នាក់ជាជន​ជាតិបរទេស​ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ ខណៈពេលដែលមកដល់ចំណុចកើតហេតុអ្នកបើកបរខ្វះការ​ប្រុង​ប្រយ័ត្ន ក៏បានជ្រុលទៅបុករថយន្តកាម​រី​បា​ឡែនចំចំហៀងខាងឆ្វេងបណ្ដាលរថយន្តកាមរីបាឡែនរេចង្កូតទៅបុកផ្ទប់បង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវ នឹង ខ្ទប់ដើមត្របែកព្រៃរងការខូចខាតរថយន្ដស្ទើរតែ​ទាំងស្រុងផងដែរ។ ភ្លាមនោះម្ចាស់រថយន្តវីហ្គោ គឺមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានបន្ថែមល្បឿនបើករត់គេចរហូត​ទៅដល់ផ្លូវលេខលេខ២៩៤ ក្នុងសង្កាត់​បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែល​មានចម្ងាយប្រហែលជា ២គីឡូម៉ែត្រ ពីចំណុចកើតហេតុទើបត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច​មូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និង បានទំនាក់ទំនងបន្តទៅសមត្ថកិច្ចជំនាញ​ចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែងយក​រថយន្តទាំង ០២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ​នគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះ​ស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕